ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មិត្តហ្វូនសាខាព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំសម្អាត និងអនាម័យឆ្នេរអូរឈើទាល ដែលមានប្រវែងជាង ២គីឡូម៉ែត្រ។

នាថ្ងៃនោះផងដែរ បុគ្គលិកមិត្តហ្វូនសាខាខេត្តព្រះសីហនុ និងមន្ត្រីរដ្ឋបាលខេត្ត រួមគ្នាសម្អាត រើសសំរាម និងសម្អាតឆ្នេរអូរឈើទាល ប្រវែងជាង ២គីឡូម៉ែត្រ អស់រយៈពេលជិត ២ម៉ោង។ សកម្មភាពនេះទទួលបានការគាំទ្រ ពីសំណាកប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនក៏បានចូលរួមសកម្មភាព ជាមួយមិត្តហ្វូនសាខាក្រុងព្រះសីហនុផងដែរ។

លោក ស កក្កដា ជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា “នេះគឺជាកម្មវិធីដ៏មានអត្ថន័យ និងជាក់ស្តែងរបស់មិត្តហ្វូន ដោយយកចិត្តទុកដាក់លើសន្តិសុខសង្គម និងសហគមន៍ក្នុងទីក្រុងទេសចរណ៍មាត់សមុទ្រ។ កន្លងមក សាខាមិត្តហ្វូនខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភដល់ទីក្រុង ដែលមានស្លាកសញ្ញា ហាមជក់បារី (No Smoking) ជិត២០០ស្លាក (ហាមជក់បារីនៅទីសាធារណៈ)។ យើងចាត់ទុកថាកម្មវិធីទាំងនេះ មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការដាស់តឿនប្រជាពលរដ្ឋ និងអ្នកទេសចរឱ្យទទួលខុសត្រូវចំពោះបរិស្ថាន និងសហគមន៍ជានិច្ច។ ខ្ញុំសង្ឃឹមថា មិត្តហ្វូននឹងបន្តរួមដំណើរជាមួយ ទីក្រុងក្នុងការអនុវត្តកម្មវិធីសន្តិសុខសង្គមជាច្រើនទៀត»។

ក្នុងរយៈពេលកន្លងមក ក្រៅពីសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូន តែងតែដឹងអំពីការទទួលខុសត្រូវ របស់ខ្លួនចំពោះសកម្មភាពសន្តិសុខសង្គម និងសកម្មភាពសហគមន៍ ជាពិសេសការងារថែរក្សា និងការពារបរិស្ថានរស់នៅ បៃតង ស្អាត។

បច្ចុប្បន្ននេះ មិត្តហ្វូនបាននឹងកំពុង អមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងសកម្មភាពជាច្រើន ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារបរិស្ថាន ដោយហេតុនេះជួយលើកកម្ពស់ការយល់ដឹង និងមនសិការរបស់ប្រជាពលរដ្ឋ ក្នុងការការពារបរិស្ថាន កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត និងស្រស់បំព្រង ៕




