ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លេងឈុតធំទទួលស្វាគមន៍ ការអញ្ជើញមកទស្សនកិច្ចពីឯកអគ្គរដ្ឋទូត និងភ្នាក់ងារកុងស៊ុលនៃប្រទេសជាច្រើន មកកាន់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ Made in Cambodia ស្តង់ដាពិភពលោក របស់ខ្លួន។
តាមរយៈភាពល្បីល្បាញ នៃការផលិតផលិតផលមានគុណភាពខ្ពស់ ការប្រើប្រាស់គ្រឿងផ្សំផលិតល្អៗ មកពីសហគមន៍អឺរ៉ុប និងការប្រើប្រាស់គ្រឿងចក្របច្ចេកវិទ្យា ទំនើបចុងក្រោយបង្អស់មកពីអាល្លឺម៉ង់ ធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ចាប់អារម្មណ៍ចង់ដឹង ចង់ស្គាល់ និងចង់ស្វែងយល់ពីរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ កាន់តែពិសេសក៏មានភ្ញៀវលំដាប់ៗ ដូចជាឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូត និងភ្នាក់ងារកុងស៊ុលប្រទេសជាច្រើន ប្រចាំនៅប្រទេសកម្ពុជា មកធ្វើទស្សនកិច្ចផងដែរ ហើយថ្មីៗនេះក្រុមហ៊ុន ក៏បានទទួលស្វាគមន៍ លោក Markus BUERLI នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះដែរ លោក Markus BUERLI នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្ដែងនូវការកោតសរសើរ ពីច្រវាក់ផលិតកម្មក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទាំងស្តង់ដារការផលិត បច្ចេកវិទ្យា គ្រឿងចក្រទំនើបៗ ជាពិសេសធនធានវិស្វករជំនាញខ្មែរ ដែលពិតជាមានសមត្ថភាពពេញលេញ លើការគ្រប់គ្រងច្រវាក់ផលិតកម្មក្នុងរោងចក្រទាំងមូល បានយ៉ាងល្អប្រសើរ និងមានស្តង់ដារ កម្រិតពិភពលោកពិតប្រាកដមែន។
អ្នកឧកញ៉ា លាង ម៉េង ក៏បានមានប្រសាសន៍ថា៖ ទោះបីជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ប៉ុន្តែកត្តាធនធានមនុស្ស នៅតែមិនអាចកាត់ផ្ដាច់បានឡើយ។ ហេតុដូច្នេះហើយ ទើបថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចំណាយធនធាន បញ្ជូនបុគ្គលិកខ្មែរយើង ទៅរៀនសូត្រពីអ្នកជំនាញៗអន្តរជាតិ នៅតាមប្រទេសអភិវឌ្ឍន៍ជឿនលឿន ជាពិសេសនៅសហគមន៍អឺរ៉ុបតែម្ដង ក្នុងនោះ ក៏មានប្រទេសស្វីសមួយផងដែរ។
គួររំឭកដែរថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក Made in Cambodia មានដៃគូផ្គត់ផ្គង់លំដាប់ពិភពលោក ក្នុងវិស័យឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ និងមានឆន្ទៈខ្ពស់ ក្នុងការអនុវត្តពង្រឹងសម្ថភាពគ្រប់គ្រង ច្រវាក់ផលិតកម្មរបស់ខ្លួន រហូតទទួលបានការទទួលស្គាល់ ពីស្ថាប័នអន្តរជាតិធំៗនៅលើពិភពលោក លើការអនុវត្តយុទ្ធសាស្ត្រនីរន្តរភាព ដែលផ្តោតសំខាន់លើការគ្រប់គ្រងស្តង់ដារគុណភាព ព្រមទាំងការទទួលខុសត្រូវសង្គម និងបរិស្ថានខ្ពស់បំផុត។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបាន ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្ម លំដាប់ពិភពលោក និងមេដាយមាស Monde Selection សរុប ៣៧គ្រឿងច្រើនជាងគេ បញ្ជាក់ពីការវាយតម្លៃខ្ពស់ លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ។