Event

មេដាយមាស Monde Selection ៣៧គ្រឿង ជាមោទកភាពថ្មី នៃផលិតផល «Made in Cambodia»

ភ្នំពេញ៖ ផលិតផល «Made in Cambodia» នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាត្រូវបានទទួលស្គាល់គុណភាព និងស្តង់ដារនៃផលិតផលលំដាប់ពិភពលោក តាមរយៈការទួលបាន មេដាយមាស Monde Selection ជាហូរហែ។

Monde Selection គឺជាស្ថាប័នអន្តរជាតិវាយតម្លៃយ៉ាងហ្មត់ចត់ ទៅលើគុណភាព ស្តង់ដារ និងការវេចខ្ចប់នៃផលិតផលស្រាបៀរ និងភេសជ្ជៈដ៏ធំមួយ នៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈមកពីគ្រប់ទិសទី បាននាំយកផលិតផលរបស់ខ្លួន មកធ្វើការវាយតម្លៃ ក្នុងនោះក៏មានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើង ដោយសហគ្រិនខ្មែរ១០០% ខ្មែរ ប៊ែវើរីជីស មិនខ្លាចក្នុងការនាំយកផលិតផលស្រាបៀរ និងភេសជ្ជៈ «Made in Cambodia» របស់ខ្លួនទៅប្រកួតប្រជែង នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញឱ្យពិភពលោក បានឃើញថា ខ្មែរយើងខ្លាំង ខ្មែរយើងអាចធ្វើបាននូវអ្វី ដែលពិភពលោកកំពុងតែធ្វើដូចគ្នា មិនថាទៅលើគុណភាព ឬស្តង់ដារនៃផលិតផល។

ជាសក្ខីភាព ក្នុងការបញ្ជាក់ថាផលិតផល «Made in Cambodia» ពិតជាមានគុណភាព និងស្តង់ដារលំដាប់ពិភពលោក ផលិតផល របស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស Monde Selection រហូតដល់ទៅ៣៧គ្រឿង ជាចំនួនមួយដែលច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។ ការទទួលបាននេះ គឺមិនមែនជារឿងចៃដន្យនោះទេ វាគឺជាការទទួលបាន ដោយផ្អែកទៅលើគុណភាព ស្តង់ដារនៃផលិតផល តាមរយៈការប្រើប្រាស់គ្រឿងផ្សំល្អបំផុត មកពីសហគមន៍អឺរ៉ុប គ្រឿងចក្រដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ មកពីអាល្លឺម៉ង់ និងការអនុលោមទៅតាម គោលការស្តង់ដារជាតិ និងអន្តរជាតិ ហើយការទទួលបាននេះ ក៏ជាមោទកភាពមួយ សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយើងផងដែរ។

សូមគូសបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក Made in Cambodia ដែលទទួលស្គាល់គុណភាព និងមេដាយពីស្ថាប័នអន្តរជាតិច្រើនជាងគេ នៅកម្ពុជា ដោយក្នុងនោះរួមមាន ទាំងវិញ្ញាបនបត្របញ្ជាក់ ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001, វិញ្ញាបនបត្របញ្ជាក់ពី ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001, ពានរង្វាន់គ្រប់គ្រងចង្វាក់ផលិតកម្ម លំដាប់ពិភពលោក World-class Operations Management និងមេដាយមាស Monde Selection សរុប ៣៧គ្រឿងហើយមកដល់ថ្ងៃនេះ៕

Most Popular

To Top