កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបាន ផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៤»។
World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយ របស់ពិភពលោក ដែលផ្តល់ជូនជាពិសេស ដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាព ក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗ ក្នុងវិស័យផ្សេងៗពីអាជីវកម្ម រហូតដល់បច្ចេកវិទ្យា។
ការទទួលបានកិត្តិយសជា បណ្តាញទូរសព្ទចល័តដែលគួរឱ្យទុកចិត្តបំផុត និង ជឿជាក់បំផុតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០២៤ ដោយទស្សនាវដ្ដីអាស៊ីឈានមុខគេ គឺជាប្រភពនៃមោទនភាពសម្រាប់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការ អភិវឌ្ឍផលិតផលសេវាកម្ម បង្កើនបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជន និងការកសាងទំនុកចិត្តផងដែរ។ ជាពិសេសមិត្តហ្វូនមានមោទនភាព កាន់តែខ្លាំងឡើងក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាទូរគមនាគមន៍មួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដទៃទៀត ដើម្បីសម្រេចបានពានរង្វាន់ដ៏មាន កិត្យានុភាពនេះនៅក្នុងការចូលរួមសម្ពោធរបស់ខ្លួន។
ទាក់ទងនឹងពានរង្វាន់នេះ លោក កាវ ម៉ាញ ដឹក ( Cao Manh Duc) នាយកប្រតិបត្តិនៃក្រុមហ៊ុន Metfone បានចែករំលែកថា «វប្បធម៌ផ្តោតលើអតិថិជនគឺជាកត្តាសំខាន់ ហើយភាពរឹងមាំនៃបច្ចេកវិទ្យាទូរគមនាគមន៍ របស់មិត្តហ្វូនគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត ដែលអាចឱ្យយើងអភិវឌ្ឍជាបន្តបន្ទាប់ ដោយទទួលបានការជឿជាក់ពីអតិថិជន»។
លោកបន្តថា “យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការជឿទុកចិត្ត ដែលអតិថិជនបានផ្តល់មកឱ្យមិត្តហ្វូន។ ហើយតាមរយៈពានរង្វាន់នេះ ជាកម្លាំងចិត្តសម្រាប់មិត្តហ្វូន ក្នុងការខិតខំកែលម្អ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។”
ជាមួយគ្នាផងដែរ នៅដើមឆ្នាំ២០២៤ មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសក្នុងកម្មវិធីពានរង្វាន់ Asian Telecom Awards ជាមួយនឹងពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំ។ សមិទ្ធិផលទាំងនេះនឹងជំរុញបន្ថែមទៀត ដល់មិត្តហ្វូនឱ្យរីកចម្រើនជា លំដាប់លើដំណើរអភិវឌ្ឍន៍របស់ខ្លួន និងរក្សាបាននូវតំណែងជាក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា