ភ្នំពេញ៖ អបអរសាទរ ប្រហុកខ្មែរ កែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញ ជាលើកដំបូងទៅកាន់
ប្រទេសកូរ៉េជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះ ត្រូវបាននាំចេញក្នុងបរិមាណចំនួនជាង ៥០០គីឡូក្រាមពី ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ដែលមាន លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា។

តាមសេចក្តីថ្លែងរបស់ លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោក ឲ្យបានដឹង បានលឺ បានស្គាល់ បានភ្លក់កាន់តែសុះសាយ។ ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិច អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ។ល។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង។


តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfood
ឬតាមរយៈវេបសាយ: www.ppfyummy.com
ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl
ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈTik Tok www.tiktok.com/@emyummycambodia
