ដូចតាមការប្តេជ្ញា និងការតាំងចិត្តរបស់ក្រុមការងារកន្លងមក ព្រឹត្តិការណ៍ នេះកំពុងបានដំណើរការលេចរូបរាងជាថ្មី ដែលនឹងប្រព្រឹត្តិ ទៅនាថ្ងៃទី១ និង ទី២ ខែ មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ឆ្នាំនេះក្រុមការងារនិស្ស័យ បានសហការជាមួយ ក្រុមការងារសភានិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ ជំរំសប្បុរធម៍ ក្រោមប្រធានបទ “ថ្នាលកម្ពុជា” ដែលឋិតនៅទីតាំងដដែល នោះគឺ ទឹកដី ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមឧបត្ថម្ភនូវ ទឹកពិសា ហាយ-ធិច ចំណុះ ៦០០ មល, ១៥០០ មល, ចំនួន៦០កេស, កាតាបសិស្ស ចំនួន372, ឯកសណ្ឋានសិស្ស ចំនួន372, អាវHi-Tech ចំនួន100អាវ ដើម្បីផដល់ជូនសំរាប់បរិច្ចាកទៅក្មេងៗ និងក្រុមការងារ។
លោក ឯម ស៊ីដា តំណាងអោយក្រុមការងារ បានលើកឡើងថា “កម្មវិធីមានទិសដៅ ២សំខាន់ នោះគឺ “ការជួយ និងការលើកស្ទួយ” យើងជួយដោយចូលរួមចំណែកការងារសង្គម ក្នុងការនាំយកសម្ភារៈសិក្សា អាហារូបត្ថម្ភ និងសម្ភារៈអនាម័យ ជូនដល់ប្អូនៗក្មួយសិស្សានុសិស្សដែលខ្វះខាត ហើយយើងលើកស្ទួយទេសចរណ៍ក្នុងស្រុកនៅតំបន់នោះ” ។

លោកបានបញ្ជាក់ថា នាឆ្នាំនេះយើងបាននាំយកសម្ភារៈសិក្សា អាហារូបត្ថម្ភ និងសម្ភារៈអនាម័យ ដែលមាន ប្អូនៗក្មួយៗសិស្សានុសិស្សប្រមាណចំនួន ៣៧២ នាក់ ដែលកំពុងសិក្សា នៅសាលាបឋមចំនួន២ គឺ សាលាបឋមសិក្សាជីផាត និង សាលាបឋមសិក្សាឧបសម្ពន្ធ័អូកី។ លើសពីនេះទៅទៀត មានយុវជន ប្រមាណជាង ១០០នាក់ បានចុះឈ្មោះចូលរួមជំរំសប្បុរធម៍មួយនេះ ដែលស្ទើរតែ ៨០% នៃអ្នកចូលរួមធ្លាប់បានមកកាន់តំបន់នោះលើសពី១ដងមិនចេះជិនណាយ។
លោកបន្តរថា មានមិត្តភក្តិមួយចំនួនសួរខ្ញុំថា តើធុញទ្រាន់ទេ ក្នុងការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំដដែរៗ? តើមានអារម្មណ៏ធុញនឹងការទៅកន្លែងដដែរៗឬទេ? ជីផាត!ជីផាត! ជីផាត!ហើយអ្វីជាគោលបំណងពិតប្រាកដទៅកាន់ទីនោះរៀងរាល់ឆ្នាំ? ខាងក្រោមនេះជាអ្វីដែលខ្ញុំចង់អោយបងប្អូនដឹង នោះគឺព្រោះតែ «ការសន្យា» និងទស្សនវិស័យរបស់ក្រុមការងារយើងផ្តោតលើ«ដាំកន្លែង១ដើម្បីគុណភាព ប្រសើរជាងកន្លែងច្រើនដើម្បីបរិមាណ» ។

ដើម្បីទទួលផ្លែផ្កាពិតប្រាកដមួយ ដូចជាការដាំដើមឈើហូបផ្លែមួយដើមអញ្ចឹង បើយើងចង់បានផ្លែច្រើននោះយើងត្រូវឧស្សាហ៏មើលថែ ដាក់ជីអោយទៀងទាត់។ បើសិនដើមឈើនោះដាំហើយ មិនសូវមានពេលមើលថែដោយផ្ទាល់ តែយើងគួរតាមដានពីការលូតលាស់របស់វា ទោះបីចេញផ្លែតែ ១ ឬ ២ ក៏វាបង្ហាញពីមោទកភាពរបស់ខ្លួនអ្នកផ្ទាល់ ព្រោះអ្នកជាអ្នកដាំ ដូច្នេះ ដាំហើយគឺត្រូវថែ បើមិនបានថែ ហោចណាស់បានតាមដាន]។
នេះជាអ្វីដែលយើងអាចធ្វើបាន រីករាយនៅអ្វីដែលអ្នកធ្វើ បន្តនៅអ្វីជាក្តីស្រលាញ់របស់អ្នក។
សូមជម្រាបផងដែរថា ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន ចែកចាយផលិតផលទឹកពិសារដែលមានគុណភាពខ្ពស់នៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេលជាង២ទសវត្សរ៍មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 មានគ្រប់ប្រភេទរួមមាន ចំណុះ ២៥០ មល, ៣៥០ មល, ៦០០ មល, ១៥០០ មល និងធុងធំ ២០ល។







