ភ្នំពេញ៖ ប្រូម៉ូសិនជាច្រើនក៏បានមកដល់ ជាមួយនឹងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រចាំខែមិថុនានេះតែម្តង គឺចាប់ពីថ្ងៃនេះរហូតទៅដល់ ថ្ងៃទី ៣០ មិថុនា ២០២៤។

ការប្រកាសផ្តល់ជូននូវប្រូម៉ូសិនដ៏ពិសេសពី ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) នេះដែរ គឺសម្រាប់គ្រប់គម្រោងទាំងអស់ដែលមានដូចជា គម្រោងខុនដូអ័រគីដេ ស្ថិតនៅបណ្តោយផ្លូវ 2004, អ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A និង អ័រគីដេ ដឹពោធិ៍ចិនតុង នៅតាមបណ្តោយផ្លូវ 105K ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


ជាមួយគ្នានេះដែរ ចំពោះបងប្អូន ដែលមានបំណងចង់បាននូវខុនដូរ ការផ្តល់ជូនពី ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន សម្រាប់ គម្រោងខុនដូអ័រគីដេ ប្រូម៉ូសិនបញ្ចុះតម្លៃជាង 2០% ដែលមានដូចជា សម្ភារៈពេញបន្ទប់, ទទួលបានសាច់ប្រាក់ត្រឡប់មកវិញជាង $10,500 និងការបង់ប្រចាំខែត្រឹមតែ $350 ប៉ុណ្ណោះ ជាមួយនឹងការរស់នៅដ៏ស៊ីវិល័យ សំបូរបែប ប្រកបដោយផាសុកភាពខ្ពស់ អាងហែលទឹកដ៏ធំ ក្លឹបហាត់ប្រាណ និងបរិវេណសួនច្បារធម្មជាតិស្រស់បំព្រងផងដែរ។


ក្រឡេកមក គម្រោងអ័រគីដេ ដឹប៊ូតានិច ស៊ីធី ដែលមានក្លឹបហាត់ប្រាណដ៏ប្រណិត សួនបៃតងធម្មជាតិក្បែរផ្ទះ ទីធ្លាធំទូលាយ លាយឡំដោយធម្មជាតិស្រស់បៃតង បន្ថែមនូវបរិយាកាសដ៏ល្អសម្រាប់ការរស់នៅ ជាមួយនឹង ការផ្តល់ជូនប្រូម៉ូសិន Mid-Year Super Sales ដ៏ពិសេស បញ្ចុះតម្លៃជាង 2០% ការបង់ប្រចាំខែចាប់ពី $999 តែប៉ុណ្ណោះ និងរួមមានរង្វាន់ជាច្រើនទៀតផងដែរ។


ចំណែកឯ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ការបង់ប្រចាំខែតិច បានផ្ទះចូលនៅភ្លាម ដោយគ្មានការប្រាក់ ត្រឹមតែ $555 តែប៉ុណ្ណោះ ភ្ជាប់នឹងប្រូម៉ូសិន ទទួលបានសាច់ប្រាក់ត្រឡប់មកវិញជាង $25,000 ដែលមានទីតាំង ទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មានជម្រើសផ្ទះជាច្រើនប្រភេទ សួនធំទូលាយ និងហ៊ុមព័ន្ធដោយតំបន់សក្តានុពល។


ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 098 733 333
