នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ក្នុងបរិវេណបុរីប៉េង ហួតបឹងស្នោរ ដែលមានភ្ញៀវកិត្តិយស និងប្រិយមិត្តអ្នកសារព័ត៌មានជាច្រើនបានចូលរួម ក្នុងកម្មវិធីដ៏ពិសេសនេះ។

ឯកឧត្តម ទៀ ស្យាម ស្ថាបនិកនៃក្រុម Cambodia Car Culture បានមានប្រសាសន៍ថា៖ “សម្រាប់រថយន្ត Ford ក្រោយពីបានធ្វើតេស្តជាច្រើនដងហើយ គឺខ្ញុំអាចសន្មត់ថាពិតជាខ្លាំង និងមានសមត្ថភាពខ្ពស់មែន ដោយយើងបានឃើញហើយ នៅពេលយើងធ្វើការបើកបរឡើងចុះ និងមានលក្ខណៈហោះជាដើម គឺគ្មានអ្វីជាបញ្ហាទាំងអស់សម្រាប់រថយន្ត Ford ។ នេះគឺការបញ្ជាក់ច្បាស់ថា រថយន្ត Ford គឺរឹងមាំ និងគ្មានអ្វីជំទាស់នោះទេ”





ក្នុងថ្ងៃដ៏ពិសេសនេះ ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះឡើងសម្រាប់អោយបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ថ្មី ក្នុងការបើកបរសាកល្បងរថយន្តFord គ្រប់ម៉ូឌែលទាំងអស់ដូចជា៖ Ford Territory, Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, និង Ford Ranger Raptor
សម្រាប់ការបើកបរសាកល្បងគឺមានផ្លូវធម្មតា និងផ្លូវឧបសគ្គ ដែលរួមមានការបើកបរលើផ្លូវភ្នំឡើងចុះ ផ្លូវខ្សាច់ និងផ្លូវឧបសគ្គ (Off-Road) ផ្សេងៗទៀត ទៅលើប្រភេទ Pick-up ដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor និងប្រភេទ SUV ខ្នាតកណ្តាល ដូចជា Ford Everest ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖
- លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិ
- លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance
និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួលបានបទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរពីអ្នកជំនាញបរទេសមកពីបរទេស ដោយប្រើប្រាស់មុខងារ Baja Mode។

អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Mode សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Mode របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗរបស់រថយន្ត Ford ដូចជា៖
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
- ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
- ដំណើរការនៃប្រអប់លេខអេឡិចត្រូនិច 10លេខអូតូ E-Shifter



និងបច្ចេកវិទ្យាផ្សេងៗទៀតរបស់រថយន្ត Ford ដែលមានបំពាក់ក្នុងកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.4 អ៊ីញ និងអេក្រង់ Touch Screen បញ្ឈរទំហំ 12 អ៊ីញ ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងមានបំពាក់មកនូវប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងមុខងារ Off-Road Screen ផងដែរ។ មិនតែប៉ុណ្ណោះ រថយន្ត Ford ក៏មានបំពាក់មកនូវបច្ចេកវិទ្យា SYNC 4A ជំនាន់ថ្មី អាចភ្ជាប់នឹង Apple CarPlay Android Auto & Google Map តាមរយះWireless ដែលវាជាភាពងាយស្រួលសម្រាប់អ្នកបើកបរទាំងអស់ ហើយថែមទាំងមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រួមជាមួយរន្ធសាក USB Type A និង Type C ទាំងខាងមុខ និងខាងក្រោយផងដែរ។
លើសពីនេះទៅទៀត រថយន្ត Ford ក៏មានបំពាក់មកនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាពទំនើបៗជាច្រើនរួមមាន៖
- ប្រព័ន្ធប្រព័ន្ធចាប់ហ្រ្វាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្ត
- ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ
- ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
- ប្រព័ន្ធផ្តល់សញ្ញាដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត
- ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
- ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
- ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
- ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត
- ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់


ចំណុចលើសគេរបស់រថយន្តFord Ranger Raptor គឺ៖
- ម៉ាស៊ីនសាំងជំនាន់ថ្មី Twin-Turbo 3.0L V6 EcoBoost
- បូម Fox 2.5អ៊ីញ Live-Valve Internal Bypass Shock Absorbers
- បំពង់ស៊ីមុំាងចំនួន 2 ដែលធ្វើអោយមានភាពស្ព័រ
- មុខងារភ្លើងបំភ្លឺជុំវិញរថយន្ត (Zone Lighting)
- សំបកកង់ Off Road ទំហំ 33អ៊ីញធន់រឹងមាំគ្រប់ស្ថានភាពផ្លូវ
- ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Normal, Comfort, Sport)
- ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Normal, Sport, Baja)
- ប្រព័ន្ធកំណត់សម្លេងស៊ីមុំាងរថយន្ត (Quiet, Normal, Sport, Baja)
- ប្រព័ន្ធកំណត់ និងគ្រប់គ្រងការបើកបរសម្រាប់ផ្លូវមានឧបសគ្គ Trail Control
និងប្រព័ន្ធពិសេសៗជាច្រើនទៀត!

សម្រាប់រថយន្តFord Territory Dark Edition ក៏មានបំពាក់មកប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាពទំនើបៗជាច្រើនរួមមាន៖
- មុខងារបញ្ឆះ និងពន្លត់រថយន្តពីចម្ងាយ តាមរយៈ Smart Key
- មុខងារចងចាំផ្លូវត្រឡប់ក្រោយក្នុងប្រវែង 50m ចុងក្រោយ
- ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាលជើង
- ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្ត ពេលមានភ្លៀងធ្លាក់ និងអាចចុចបើក/បិទពីចម្ងាយ
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវៈ ធម្មតា, សន្សំសំចៃ, ស្ព័រ, និងឧបសគ្គ
- ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
- ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ
និងប្រព័ន្ធពិសេសៗជាច្រើនទៀត!


ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញ និងសេវាកម្មចម្រុះជាច្រើនមុខ រួមទាំងការប្រគំតន្ត្រី ដែលរៀបចំដោយបុរី ប៉េង ហួត ថែមទៀតផង។ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈលេខទូរស័ព្ទលេខ 078 333 748 | 016 333 785

