១៧ មិថុនា ២០២៤– ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នាយ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp បែបនេះ?

តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿនអ្នកបើកបរទាំងឡាយនៅលើដងផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។
ទន្ទឹមនឹង នេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “បើស្រវឹង សូមកុំបើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

សម្រាប់អ្នកធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់ពីចូលរួមកម្មវិធីផ្សេងៗមិនថាថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើសធ្វើដំណើរដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយរួមចំណែកកាត់បន្ថយចំនួនអ្នកបើកបរក្នុងស្ថានភាពស្រវឹងលើដងផ្លូវនៅកម្ពុជា។

តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គលម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ កុំភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ហើយយកល្អហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕



