ភ្នំពេញ៖ ជាក្រុមហ៊ុនគម្រូដ៏ធំមួយនៅកម្ពុជា ដែលតែងតែមិនមើលរំលង នូវរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយ ដើម្បីជួយដល់សង្គម។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ របស់ ខ្មែរ ប៊ែវើរីជីស បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពសង្គមជាតិ ដោយក្រុមហ៊ុនបានចូលរួមឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។
ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាយុទ្ធនាការដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដូច្នេះហើយ ទើបក្រុមហ៊ុន ជីប ម៉ុង ដែលកន្លងមកតែងតែជ្រោមជ្រែង និងមិនបោះបង់រាល់ការជួយអភិវឌ្ឍសង្គម បានប្ដេជ្ញាចិត្តជំរុញយុវជន បានយល់ដឹងឱ្យកាន់តែច្បាស់ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យសហគមន៍យើងគ្មានគ្រឿងញៀន និងលែងជាបញ្ហារបស់សង្គមជាតិ។
លើសពីការឧបត្ថម្ភព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសក៏បានគិតគូរ ពីប្រជាពលរដ្ឋដែលចូលរួមទស្សនា តាមរយៈការចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃនៅថ្ងៃនោះផ្ទាល់ផងដែរ៕






