Event

ខ្សែក្រវាត់មាស៤ ដាក់ឱ្យកំពូលអធិរាជ អ្នកប្រយុទ្ធគុនខ្មែរដណ្ដើម នៅលើសង្វៀន XTREME CAMBODIA KUN KHMER

ភ្នំពេញ៖ អ្នកឧបត្ថម្ភធំផ្ដាច់មុខយ៉ាងពិសេសមុនគេ លើការបង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMERដំបូងគេក្នុងប្រវត្តិសាស្រ្តទូរទស្សន៍ ហង្សមាស នោះគឺ CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ ដ៏មហាស្ចារ្យបំផុត ដំបូងគេបង្អស់នៅកម្ពុជា XTREME CAMBODIA KUN KHMER នេះ គឺជាការចូលរួមចំណែកសហការយ៉ាងធំរវាង ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនហង្សមាស គ្រុប ក្នុងការថែរក្សា អភិវឌ្ឍន៍ និងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទាំងក្នុងស្រុក និងលើសកលលោក តាមរយៈការផ្គូផ្គងឱ្យមានការប្រកួតរវាងកំពូលអ្នកប្រយុទ្ធគុនខ្មែរ ជាមួយនឹងកំពូលអ្នកប្រយុទ្ធគុនចម្រុះល្បីៗមកពីគ្រប់ទិសទីនៃពិភពលោក។  

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមការប្រកួតដំបូងបំផុតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយនឹងមានការប្រកួតដណ្តើមខ្សែក្រវាត់មាសចំនួន៤ នៅលើសង្វៀនតែមួយ ហើយការប្រកួតដំបូងនេះ នឹងមានការចូលរួមប្រកួតពីកំពូលអធិរាជអ្នកប្រយុទ្ធគុនខ្មែរ លំដាប់ប្រទេសជាច្រើនរូប និងត្រូវតតាំងប្រយុទ្ធ ជាមួយកំពូលអធិរាជគុនចម្រុះទាំង៦ជាតិសាសមកពីជុំវិញពិភពលោករួមមាន៖

គូដណ្តើមខ្សែក្រវាត់មាសទាំង៤៖ ១). រឿង សោភ័ណ្ឌ VS ហ័ង យ័នចឺ, ២). ឡៅ ចន្ទ្រា VS ម៉ូតាសា សីហ្វីហ្វាដ, ៣). ឃឹម បូរ៉ា VS អាគីហ្វ ហ្គូលូហ្សាដា, ៤). ប៊ឺត សង្ឃឹម VS ហ៊ីឆាំ ប៊ូឡារី

គូមិត្តភាព៖ ១). ធុន ផានិត VS ធៀន លីមីន, ២). ឡោ សំណាង VS ភេត ភិតសានូលុក, ៣). រិន ដេវីត VS ហ្រ្វេ កាស្រ្តូ ហ្គង់ហ្សាឡេស

ទស្សនាផ្ទាល់ដោយសេរី នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ នៅសង្វៀនVIP ម៉ាស៊ីនត្រជាក់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ( ព្រែកឯង) ឬទស្សនាតាមការ Live ផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER។

CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក!

CAMBODIA BEER បង្កើនភាពស្និទស្នាលគ្រប់ការប្រកួត!

ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top