ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។
ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ ស្របពេលជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយជាព្រឹត្តិការណ៍មួយដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះមហិច្ឆតា « រួមគ្នាដើម្បីកម្ពុជាកាន់តែប្រសើរ» របស់ខ្លួន។
មុនពេលការសម្ពោធជាផ្លូវការនៃស្រាបៀរ Heineken® 0.0 នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញជាពិសេសឱ្យមកទស្សនកិច្ចនៅរោងចក្រស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលរួមមានការសង្ខេបអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទស្សនកិច្ចរោងចក្រស្រាបៀរ បទបង្ហាញពីផលិតផល និងការភ្លក់ផលិតផលថ្មី។
ក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកក្នុងប្រភេទស្រាបៀរមិនមានជាតិអាល់កុល ក្រុមហ៊ុន ហ៊ិននីគែន បានប្តេជ្ញាចិត្តក្នុងការផលិតប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាទទួលទានប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសភេសជ្ជៈសមស្របសម្រាប់ឱកាសដ៏ត្រឹមត្រូវ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកស្រី Anne De Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកផលិតស្រាបៀរដែលមានទំនួលខុសត្រូវនិងឈានមុខមួយ យើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងផលិតស្រាបៀរដែលមានគុណភាព ក៏ដូចជាការតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ យើងមានមោទកភាពក្នុងការនាំយក ស្រាបៀរ Heineken® 0.0 មកប្រទេសកម្ពុជាដោយផ្តល់ជូននូវជម្រើសគាំទ្រវប្បធម៌នៃការទទួលទានក្នុងកម្រិតសមស្រប ឬពេលខ្លះមិនប្រើប្រាស់គ្រឿងស្រវឹងទាល់តែសោះ»។
លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន យើងជឿថា ការទទួលទានក្នុងកម្រិតសមល្មមគឺជាវិធីសាស្រ្តល្អបំផុតដើម្បីបង្កើតមានឱ្យបទពិសោធន៍ដ៏រីករាយរួមគ្នាពិត។ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» គឺជាយុទ្ធនាការដ៏ល្បីរបស់យើងដែលផ្សព្វផ្សាយសារប្រឆាំងការបើកបរពេលស្រវឹង។ ជារៀងរាល់ឆ្នាំ យើងវិនិយោគប្រមាណ ១០ ភាគរយនៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Heineken® ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅក្នុងប្រទេសកម្ពុជា យើងក៏បានដឹកនាំសម្ព័ន្ធឧស្សាហកម្មមួយដើម្បីដាក់ឱ្យដំណើរការនូវក្រមគ្រប់គ្រងដោយខ្លួនឯងស្តីពីការធ្វើទីផ្សារ និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង»។
ស្រាបៀរ Heineken® 0.0 គឺជាស្រាដែលមិនមានជាតិអាល់កុលដែលផ្សំឡើងដោយរូបមន្តតែមួយគត់សម្រាប់រសជាតិដែលថ្មីមួយ ឥឡូវនេះអ្នកអាចទទួលទានបានយ៉ាងរីករាយជាមួយស្រាបៀរ Heineken® នៅពេលណាក៏បាន។ ក្រុមហ៊ុន HEINEKEN បានជម្រុញ អ្នកជំនាញផលិតស្រាបៀររបស់ខ្លួនដើម្បីអនុវត្តជំនាញរបស់ពួកគេទាំងអស់ដើម្បីផលិតស្រាបៀរដែលមិនមានជាតិអាល់កុលល្អបំផុត។ លទ្ធផលគឺទទួលបានស្រាបៀរមិនមានជាតិអាល់កុលផលិតសម្រាប់អ្នកចូលចិត្តស្រាបៀរដោយអ្នកស្រលាញ់ស្រាបៀរ។
ស្រាបៀរ Heineken® 0.0 ត្រូវធ្វើការស្ងោរពីរដងជាមួយនឹងគ្រឿងផ្សំធម្មជាតិដែលមានដូចជា ទឹក, ស្រូវសាលី, សារធាតុចេញពីផ្កាហប់, និង មេស្រាកម្រិត A របស់ក្រុមហ៊ុន Heineken® ខណៈដែលជាតិអាល់កុលត្រូវបានយកចេញដោយយកចិត្តទុកដាក់តាមរយៈម៉ាស៊ីនចម្រាញ់ និងលាយជាមួយនឹងរសជាតិធម្មជាតិបង្កើតឱ្យមានរសជាតិសមតុល្យយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិផ្លែឈើ និងស្រូវសាលីដ៏ស្រទន់។ ស្រាបៀរ Heineken 0.0 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៧មក ហើយប្រទេសកម្ពុជានឹងក្លាយជាទីផ្សារទី ១១៥ ដែលនាំយកស្រាបៀរ Heineken 0.0មកដាក់លក់។ ក្រុមហ៊ុន HEINEKEN® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុលក្នុងចំណោមភេសជ្ជៈដែលគ្មានជាតិអាល់កុលផ្សេងទៀតប្រមាណជាង ២៤៥ នៅក្នុងម៉ាកយីហោរបស់ខ្លួន នៅជាង ១១៥ ប្រទេស។
វត្តមានរបស់ផលិតផល៖ អ្នកអាចរកទិញស្រាបៀរ Heineken® 0.0 ចាប់ពីថ្ងៃទី ២២ ខែកក្កដានេះទេ។ ដើម្បីផ្តល់ជូននូវភាពងាយស្រួលសម្រាប់អ្នកដែលស្វែងរកស្រាបៀរដែលមិនមានជាតិអាល់កុល ស្រាបៀរ Heineken® 0.0 នឹងដាក់លក់នៅ ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ព្រមទាំងម៉ាត 7-eleven។
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល