Event

ស្វែងយល់ពីតំបន់ទេសចរណ៍គជ់លាក់ខ្លួន ដ៏ល្អបំផុតជាមួយ Emirates រីករាយជាមួយតម្លៃសំបុត្រ ដ៏សមរម្យធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ប៉ារីស និងប្រទេសកាណាដាចំពោះការកក់ទុកមុនថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២៤និងការឈប់សម្រាកដោយឥតគិតថ្លៃ នៅក្នុងទីក្រុងឌូបៃ

ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ – ឥឡូវនេះ គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីកក់សំបុត្រធ្វើដំណើរកម្សាន្តពាក់កណ្តាលឆ្នាំដើម្បីសម្រាកកម្សាន្ត និងស្វែងកន្លែងកម្សាន្តក្រៅពីសហគមន៉របស់ខ្លួនជាមួយនឹងតម្លៃពិសេស។ ដើម្បីអបអរក្នុងឱកាសនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកក៏នឹងផ្តល់ការឈប់សម្រាកដោយឥតគិតថ្លៃនៅក្នុងទីក្រុងឌូបៃសម្រាប់អ្នកធ្វើដំណើរដែលស្នាក់នៅក្នុងទីក្រុងលើសពី ២៤ ម៉ោង។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តសេវាដឹកភ្ញៀវធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីក្រុងឌូបៃជារៀងរាល់ថ្ងៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះមកម្ល៉េះ។ ការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុងពិធីស្វាគមន៍ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

ឥឡូវនេះ ក្រុមហ៊ុន Emirates កំពុងផ្តល់សេវាដឹកអ្នកដំណើរឡើងវិញពាក់កណ្តាលឆ្នាំសម្រាប់អ្នកធ្វើដំណើរទាំងអស់ក្នុងខែកក្កដានេះជាមួយនឹងតម្លៃសំបុត្រពិសេសទៅកាន់ទីក្រុងឌូបៃ ប៉ារីស និងប្រទេសកាណាដា។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ អ្នកដំណើរអាចរង់ចាំទិញសំបុត្រដែលមានតម្លៃសមរម្យ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ទីក្រុងឡុងដ៍ ម៉ុងត្រេអាល់ តូរ៉ុនតូ និងតំបន់ផ្សេងៗទៀត ដែលមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។

បន្ថែមពីនេះ អ្នកដំណើរដែលទិញសំបុត្រធ្វើដំណើរត្រឡប់មកវិញពីក្រុមហ៊ុន Emirates ប្រភេទ First Class ឬ Business Class ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ នឹងអាចរីករាយជាមួយការស្នាក់នៅរយៈពេល ២ យប់ ដោយឥតគិតថ្លៃនៅសណ្ឋាគារលំដាប់ផ្កាយ ៥ គឺសណ្ឋាគារ JW Marriott Marquis Hotel Dubai ខណៈពេលដែលអ្នកធ្វើដំណើរក្នុង Premium Economy Class ឬ Economy Class អាចរីករាយនឹងការស្នាក់នៅមួយយប់ដោយមិនគិតថ្លៃ។ ការផ្តល់ជូនពិសេសនេះមានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរត្រឡប់មកវិញ ឬឈប់នៅឌូបៃក្នុងរយៈពេលលើសពី ២៤ ម៉ោងសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤។

គោលដៅធ្វើដំណើរពិសេស និងតម្លៃរួមមាន៖

គោលដៅតម្លៃសំបុត្រប្រភេទ Economy Class (USD)តម្លៃសំបុត្រប្រភេទ Business Class (USD)
ទីក្រុងឌូបៃ 591.002299.40 
ទីក្រុងប៉ារីស 944.002888.70 
ទីក្រុងម៉ុងត្រេអាល់ 1775.205761.20 
ទីក្រុងតូរ៉ុនតូ 1531.406337.40 

ការធ្វើដំណើរទេសចរណ៍នាពេលវិស្សមកាលក៏មកដល់ភ្ញៀវធ្វើដំណើរអាចចាប់ផ្តើមធ្វើដំណើរដោយរីករាយជាមួយកម្មវិធីកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់ដ៏សំបូរបែបរបស់ក្រុមហ៊ុន Emirates ផ្តល់ជូនជាង ៦.៥០០ ប៉ុស្តិ៍នៃភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី និងហ្គេមតាមតម្រូវការរបស់អ្នកដំណើរជាច្រើនភាសា ។ អ្នកដំណើរទាំងអស់ក៏អាចរីករាយជាមួយការភ្ជាប់ Wi-Fi ដោយឥតគិតថ្លៃនៅលើយន្តហោះនៅពេលដែលពួកគេចុះឈ្មោះចូលប្រើកម្មវិធី Emirates Skywards ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗអមដោយអាហារច្រើនមុខ និងភេសជ្ជៈឥតគិតថ្លៃនៅពេលកំពុងធ្វើដំណើរផងដែរ។  

ក្រុមហ៊ុន Emirates បានប្រមូលផ្តុំតំបន់ទេសចរណ៍ពិសេសៗលាក់ខ្លួនដ៏ពេញនិយមជាច្រើនដែលភ្ញៀវអាចទៅកម្សាន្តបានដោយរីករាយ។

ទីក្រុងឌូបៃ

Photo via Dubai Design Week’s official Facebook page

សម្រាប់អ្នកដែលកំពុងស្វែងរកការសម្រាកប្រកបដោយភាពច្នៃប្រឌិត កម្មវិធី Dubai Design Week នឹងត្រឡប់មកវិញចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ កម្មវិធី Dubai Design Week ឆ្នាំនេះនឹងមានស្ថាបត្យកម្ម ការរចនាផលិតផល រហូតដល់ការរចនាក្រាហ្វិក និងផ្នែកគម្រោងប្លង់ដែលផ្តោតលើការរចនាសម្រាប់អនាគតប្រកបដោយនិរន្តរភាពជាមួយនឹងការតាំងពិពណ៌ កន្លែងលក់ និង សិក្ខាសាលាដែលធ្វើឡើងនៅ Dubai Design District។

អ្នកដំណើរ Emirates ដែលធ្វើដំណើរទៅកាន់ ឆ្លងកាត់ ឬត្រឡប់ទៅទីក្រុងឌូបៃអាចរីករាយកាន់តែច្រើនជាមួយនឹង My Emirates Pass ។ អ្នកធ្វើដំណើរអាចប្រើប្រាស់ប័ណ្ណហោះហើររបស់ពួកគេដើម្បីទទួលបានការបញ្ចុះតម្លៃនៅហាងលក់រាយ តំបន់កម្សាន្ត និងកន្លែងទទួលទានអាហារដ៏ធំទូលាយ ព្រមទាំងកន្លែងដ៏ទាក់ទាញនិងស្ប៉ាប្រណីតៗនៅទូទាំងទីក្រុងឌូបៃ និងអារ៉ាប់រួម។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ អតិថិជនរបស់ក្រុមហ៊ុន Emirates អាចទទួលបានបទពិសោធន៍តំបន់កម្សាន្តក្នុងបញ្ជីរបស់ទីក្រុងឌូបៃរួមទាំងសួនទឹកដ៏ទាក់ទាញ និងកន្លែងគយគន់ទេសភាពដែលមានកម្ពស់ខ្ពស់បំផុតរបស់ពិភពលោកនៅ Burj Khalifa At The Top ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រចូលទស្សនាផងដែរ។ អ្នកធ្វើដំណើរគ្រាន់តែត្រូវការបង្ហាញប័ណ្ណហោះហើរពេលទៅដល់ ឬតាមឌីជីថលដោយបំពេញព័ត៌មានក្នុងទម្រង់កំណត់សុពលភាពអត្តសញ្ញាណដើម្បីទទួលបានអត្ថប្រយោជន៍នានា និងការបញ្ចុះតម្លៃពិសេស។

ទីក្រុងប៉ារីស

Photo by Marie Dehayes on Unsplash

សម្រាប់បទពិសោធន៍ដំណើរកម្សាន្តក្នុងតំបន់ និងប្លែកៗនៅទីក្រុងប៉ារីស អ្នកធ្វើដំណើរអាចដើរលេង ឬជិះទូកតាមព្រែក Saint-Martin ដែលតំបន់ដ៏ស្ងប់ស្ងាត់ និងមិនសូវមានសម្លេងអ៊ូអរប់ប្រៀបទៅតំបន់ River Seine ។ ព្រែកនេះមានប្រវែង ៤,៥ គីឡូម៉ែត្រហើយ​ស្ថិតនៅ​ក្រោម​ដី ២ គីឡូម៉ែត្រ​ដែលព្រែកនេះហូរឆ្លងកាត់​តាម​ហាង​ដ៏​ស្រស់​ស្អាត ហាង​កាហ្វេ និងតំបន់ដែលមានទិដ្ឋភាព​រស់​រវើក។ ព្រែកនេះក៏មានទ្វារសម្រាប់បិទចេញចូល ស្ពានថ្ម និងស្ពានយោលផងដែរ។ សម្រាប់ទិដ្ឋភាពដ៏ស្រស់បំព្រងនៃជីវិតនៅទីក្រុងប៉ារីស ភ្ញៀវទេសចរគួរតែទៅ Cité des Fleurs (ទីក្រុងផ្កា) ដែលជាតំបន់មានផ្លូវថ្មើរជើងនៅសង្កាត់ទី ១៧ នៃទីក្រុងប៉ារីស។ តំបន់នេះលាក់ខ្លួនពីភាពអ៊ូអរនិងមមាញឹកក្នុងទីក្រុង ចំពោះតំបន់ដែលមានផ្លូវក្រាលដោយថ្មនេះត្រូវបានតុបតែងដោយផ្ទះចម្រុះពណ៌ដែលហ៊ុំព័ទ្ធដោយផ្កា និងដើមឈើដ៏ស្រស់ស្អាត។

ទីក្រុងម៉ុងរ៉េអាល់

Photo by supplied

ទីក្រុងម៉ុងត្រេអាល់ ត្រូវបានបង្កើតឡើងដោយសង្កាត់ផ្សេងៗគ្នា ដែលមានរចនាបថទីក្រុងទំនើបជាមួយនឹងទិដ្ឋភាពបែបអឺរ៉ុបដ៏ចំណាស់គួរឲ្យគយគន់។ អគារខ្ពស់ៗទំនើបៗនៅក្នុងទីប្រជុំជនអមទៅដោយផ្លូវក្រាលកៅស៊ូនៃ Old Montreal ជាមួយនឹងហាងកាហ្វេ ផ្សារ និងវិចិត្រសាលសិល្បៈ។ ទីក្រុងនេះ គឺជាមជ្ឈមណ្ឌលវប្បធម៌ និងជាគោលដៅក្នុងបញ្ជីកម្សាន្តសម្រាប់អ្នកក្នុងស្រុក និងអ្នកដំណើរអន្តរជាតិដូចគ្នា! ធ្វើដំណើរទៅទស្សនាទេសភាព Notre-Dame Basilica ដ៏ល្បីល្បាញនៃទីក្រុងម៉ុងរ៉េអាល់ដ៏ស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ ហើយទស្សនាសារមន្ទីរផ្សេងៗដែលនៅក្បែរនោះ ដើម្បីស្វែងយល់ពីដើមកំណើតនៃទីក្រុងម៉ុងត្រេអាល់។

មិនថាអ្នកកំពុងដើរទិញឥវ៉ាន់នៅហាងទំនើបៗ និងផ្សារទំនើបនៅតាមបណ្តោយផ្លូវ Rue Sainte-Catherine ញ៉ាំកាហ្វេ និងស្ងើចសរសើរសិល្បៈតាមដងផ្លូវនៅ Plateau Mont-Royal ដ៏រស់រវើក ឬដើរកាត់ Parc du Mont-Royal ទេ អ្នកនឹងរកឃើញស្នាដៃសិល្បៈ និងការច្នៃប្រឌិតគ្រប់ទីកន្លែងដែលអ្នកទៅ។

អ្នកដែលនិយមចូលចិត្តម្ហូបអាហារប្រាកដជាចង់ទៅទីក្រុងម៉ុងរ៉េអាល់ និងអាហារឆ្ងាញ់ៗទាំងអស់ដែលទីក្រុងនេះដែលផ្តល់ជូនដូចជា នំប័រម៉ុងត្រេអាល់ដ៏ល្បីដែលប្រជែងនឹងទីក្រុងញូវយ៉កព្រោះមានភោជនីយដ្ឋានល្បីៗលំដាប់ខ្ពស់ដែលមានម្ហូបអាហារសំបូរបែបមកពីជុំវិញពិភពលោក។ អាហារមួយប្រភេទដែលអ្នកមិនគួរមើលរំលងបាននោះគឺ poutine ជាម្ហូបបែបបុរាណបារាំង-កាណាដាដែលមានដំឡូងបំពង ទឹកជ្រលក់ និងឈីស។

បន្ថែមពីនេះ អ្នកទាំង​អស់​គ្នា​អាចរីករាយកម្សាន្តដូចជា ការ​ឡើង​ភ្នំ​រ៉ូយ៉ាល់ជា​ភ្នំ​ដែល​ធ្វើឲ្យទីក្រុង​ម៉ុងរ៉េអាល់មានភាពល្បីល្បាញខ្លាំង។ អ្នកក៏អាច​រីករាយ​នឹង​ទិដ្ឋភាព​ទូទាំង​ទីក្រុង និង​ទន្លេ St. Lawrence ផងដែរ។

ទីក្រុងតូរ៉ុនតូ

Photo by supplied

មនុស្សជាច្រើនប្រៀបធៀបទីក្រុងភាគខាងកើតនៃប្រទេសកាណាដានេះទៅនឹងទីក្រុងញូវយ៉ក ហើយអ្នកទាំងអស់គ្នានឹងដឹងថាវាខុសប្លែកគ្នាយ៉ាងណាហើយ។ ជើងហោះហើរទៅកាន់ទីក្រុងតូរ៉ុនតូមានអ្នកដំណើរជាច្រើនរួមទាំងភ្ញៀវបរទេស ដែលកំពុងធ្វើដំណើរស្វែងរកកន្លែងរស់នៅទីនោះជាអចិន្ត្រៃយ៍។ យុវជនមកពីជុំវិញពិភពលោកបានសម្រុកមកនៅទីនេះ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងពហុវប្បធម៌ និងរស់រវើកបំផុតរបស់ពិភពលោក។

ស្ទើរតែពាក់កណ្តាលនៃអ្នករស់នៅទីក្រុង Toronto មិនមែនជាជនជាតិកាណាដាដើមទេមានន័យថានៅពេលអ្នកទៅលេងទីនោះ អ្នកនឹងទទួលបានបទពិសោធន៍ចម្រុះជាច្រើនដូចជា អាហារ ការរស់នៅ សិល្បៈ និងវប្បធម៌។

អ្នកដែលចូលចិត្ត «ដើរកម្សាន្តច្រើន» គួរទៅលេងនៅអគារ CN Tower ដែលជាសំណង់ខ្ពស់បំផុតនៅលើពិភពលោក ហើយអគារនេះនៅតែគួរឱ្យខ្លាចបំផុតដោយសារកម្រាលកញ្ចក់ និងជណ្តើរយន្តរបស់អគារន៉។

នៅតាមផ្លូវមានដើមឈើនៅ Yorkville គឺជាកន្លែងដែលមានទេសភាពល្អសម្រាប់ការដើរមើលឥវ៉ាន់និងដើរលេង ហើយសម្រាប់អ្នកស្រលាញ់សិល្បៈក៏អាចរីករាយជាមួយវិចិត្រសាលឯករាជ្យរបស់ Queen Street West ។ បន្ទាប់ពីទស្សនានៅទីនោះហើយ អ្នកអាចទៅលេងនៅ​មហោស្រព​សិល្បៈនិង​តន្ត្រី​ដែល​ប្រារព្ធ​ឡើង​ពេញ​មួយ​ឆ្នាំ និង​ទៅភ្លក់​អាហារឆ្ងាញ់ៗនៅទីនោះផងដែរ។

ទន្ទឹមនឹងនេះ ទីតាំងរបស់ទីក្រុងនេះនៅអែបនឹងបឹង Ontario និងប្រជាជនភាគច្រើនមានអាជីពជាសិល្បករនិងតន្ត្រីករជា អ្នកហិរញ្ញវត្ថុ និងសហគ្រិន ដែលធ្វើឱ្យទីក្រុងនោះកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។ ទីក្រុងតូរ៉ុនតូនៅតែជាទីក្រុងដែលមានការស្វាគមន៍រាក់ទាក់ចំពោះភ្ញៀវ ហើយក៏ជាទីក្រុងតូចតែមើលទៅគួរឱ្យចង់រស់នៅដែលមើលទៅស្រដៀងគ្នាទៅនឹងតំបន់ជនបទនៅកាណាដាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនការបញ្ចុំតម្លៃពិសេសនេះ សូមចូលទៅកាន់គេហទំព័រ៖https://www.emirates.com/kh/english/book/featured-fares/​

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

សម្រាប់ព័ត៌មាន PR សូមទាក់ទង PR@emirates.com

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.emirates.comhttps://www.emirates.com/media-cen

Most Popular

To Top