ភ្នំពេញ៖ ដូចការសន្យា! បន្ទាប់ពីឡើងប្រកាសជាសាធារណៈ ចេញពីសង្វៀនសេនាគុនខ្មែរយ័ន្ត៨ទិស ទៅកាន់បណ្ដាញផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាម្ចាស់ឧបត្ថម្ភ គ្មានទីបញ្ចប់ ក្នុងវិស័យគុនខ្មែរ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភការចំណាយគ្រប់យ៉ាង ជូនដល់កីឡាករប្រដាល់គុនខ្មែរ រិទ្ធ វិបុល ដែលនឹងត្រូវឡើង ទៅប្រកួតប្រដាល់គូរអន្តរជាតិ នៅទឹកដីប្រទេសឡាវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។
ការប្រកាសគាំទ្រ និងឧបត្ថម្ភពេញទំហឹង ដល់កីឡាករប្រដាល់គុនខ្មែរគ្រប់រូប មិនថាជាកីឡាករល្បីឈ្មោះក្នុងស្រុក ឬកីឡាករគុនខ្មែររូបណាទេ ឱ្យតែមានសមត្ថភាពឡើងឈរលើសង្វៀនប្រកួតនៅបរទេស លើកស្ទួយមរតកគុនខ្មែរ កាន់ទង់ជាតិខ្មែរ បក់រវិចៗឱ្យបរទេសបានឃើញ គឺ អ្នកឧកញ៉ា លាង ម៉េង នឹងទទួលខុសត្រូវគាំទ្រ និងការចំណាយលើសំបុត្រយន្តហោះ ទៅប្រកួតលើឆាកអន្តរជាតិ។
ការអភិរក្ស លើកស្ទួយមរតកគុនខ្មែរ កេរ្តិ៍ដំណែលបុព្វបុរសអង្គរ និងបន្តឧបត្ថម្ភដល់កីឡាករ បន្តវេនរបស់គុនខ្មែរ របស់អ្នកឧកញ៉ា លាង ម៉េង នាពេលនេះ កំពុងក្លាយជាចលនាបំផុសបំផុល ការគាំទ្រគុនខ្មែរល្បីល្បាញកាន់ខ្លាំង ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ជាក់ស្ដែង នាពេលកន្លងមកថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង ក៏ទើបតែឧបត្ថម្ភការចំណាយទាំងស្រុង ដល់កីឡាករ កាន់ ម៉េងហុង, កីឡាករ ឈឿង ល្វៃ, កីឡាករ សុខ ធី ទៅប្រកួតនៅទីក្រុងហុងកុង និងប្រទេសជប៉ុន។ ដូច្នេះចាប់ពីពេលនេះតទៅ គ្រប់កីឡាករគុនខ្មែរទាំងអស់ ដែលមានឆន្ទៈ សមត្ថភាព និងចាប់គូប្រកួតអន្តរជាតិ លើសង្វៀនក្រៅប្រទេស នឹងលែងបារម្ភទៀតហើយ!
គាំទ្រគុនខ្មែរ ថែមរតកដូនតា កុំភ្លេច គាំទ្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស!
ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធំច្រើនជាងគេ និងមុនគេ គ្រប់វិស័យកីឡា និងគុនខ្មែរ នៅកម្ពុជា ទៅកាន់ពិភពលោក!