Event

រួសរាន់ឡើង! សាកលវិទ្យាល័យបៀលប្រាយ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំពោះសិស្សនិទ្ទេស A

ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យ ទទួលបាននិទ្ទេស A ។ ចំពោះសិស្សបាននិទ្ទេស B, C, D, E និង F ក៏មានឱកាសទទួលបានការលើកទឹកចិត្តផ្តល់អាហារូបករណ៍សិក្សា ចាប់ពី ៣០% ដល់ ១០% ផងដែរ ។

សម្រាប់អាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យបៀលប្រាយរួមមាន៖

►សិស្សានុសិស្សដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការលើកទឹកចិត្ត ផ្តល់ជូនអាហារូបករណ៍សិក្សា 100% ចំពោះសិស្សនិទ្ទេស A
► សិស្សានុសិស្សដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់ ឬ ធ្លាក់បាក់ឌុប) ទទួលបាននិទ្ទេស B, C, D, E និង F សម្រាប់ឆ្នាំទីមួយដូចខាងក្រោម៖

-ការចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥ សាកលវិទ្យាល័យបៀលប្រាយ ទាំង៩សាខាខេត្ត-រាជធានីភ្នំពេញ ផ្តល់ការអប់រំនៅឧត្តមសិក្សា ចាប់ពីកម្រិតបរិញ្ញាបត្ររង និង បរិញ្ញាបត្រ ក្នុងចំណោមមហាវិទ្យាល័យជាច្រើន រួមមាន៖ មហាវិទ្យាល័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកសិកម្ម សិល្បៈ មនុស្សសាស្ត្រនិងភាសា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទេសចរណ៍និងបដិសណ្ឋារកិច្ច នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម វិស្វកម្មនិងស្ថាបត្យកម្ម និងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច។ ដោយផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ដល់សិស្សានុសិស្សដែលបានប្រឡងជាប់ទទួលបានទិន្ទេស A។

-ផ្តល់ជូនអាហារូបករណ៍សិក្សា សិស្សានុសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (ជាប់ ឬ ធ្លាក់បាក់ឌុប) ទទួលបាននិទ្ទេស B, C, D, E និង F នឹងទទួលបានការលើកទឹកចិត្តផ្តល់អាហារូបករណ៍សិក្សា ចាប់ពី ៣០% ដល់ ១០% ។

ចំពោះអាសយដ្ឋានសាកលវិទ្យាល័យបៀលប្រាយ ស្ថិតនៅអគារ A និង B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

+ទូរស័ព្ទលេខ : 023 987 700, 012 682 777, 015 682 777
+អ៊ីម៉ែល : info@bbu.edu.kh
+គេហទំព័រ : bbu.edu.kh
+Facebook Page :​ fb.com/bbu.edu.kh

Most Popular

To Top