កាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 នៅឯប្រទេសអូស្រ្តាលី, កំពូលរថយន្ត Ford Ranger Raptor លេខរៀង 773 ដែលធ្លាប់បានទទួលជ័យជំនះក្នុងកម្មវិធី 2023 Finke Desert Race និងកម្មវិធី 2022 SCORE-International Baja 1000 បានវិលត្រឡប់មកវិញម្តងទៀតហើយ ដោយមានការរចនា និង រៀបចំថ្មីសម្រាប់ការប្រកួតក្នុងកម្មវិធី 2024 Finke Desert Race ក្នុងវិញ្ញាសាររក្សារថយន្តក្នុងសភាពដើមបំផុត និងគ្មានការកែឆ្នៃច្រើន ដើម្បីការពារពានរង្វាន់រថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024។

គួរបញ្ជាក់ផងដែរថា កំពូលរថយន្ត Ford Ranger Raptor គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor នោះទេ ដោយក្រោមការធ្វើតេស្តជាច្រើនពីក្រុមអ្នកជំនាញ Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ រួមទាំងបំពាក់នូវយ៉ាន់កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ ដែលមាននៅចំពោះមុខ។ កំពូលរថយន្ត Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើន អំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយ ស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter) ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្ត ដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។

ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Ford Ranger Raptor និងក្រុមអ្នកជំនាញ Ford Performance ក្នុងការរៀបចំរថយន្តលេខរៀង 773 និងសិក្សាយ៉ាងម៉ត់ចត់សម្រាប់ការ បើកបរលើទីលានប្រណាំងនេះ ទើបនាំអោយទទួលបានជ័យជំនះសារជាថ្មីម្តងទៀត ក្នុងកម្មវិធី 2024 Finke Desert Race ប្រទេសអូស្រ្តាលី ដែលបានរក្សាដំណែងដដែលជារថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024 និងអាចបញ្ចប់បេសកកម្មរបស់ខ្លួនល្អជាឆ្នាំមុនទៅទៀត ដោយការបើកបរក្នុងល្បឿនលឿន ពី 130km/h ទៅ 160km/h សម្រាប់ទីលានប្រណាំងផ្លូវឧបសគ្គ ដែលមានរយៈចម្ងាយរហូតដល់ 460km ដោយមានការចូលរួមពីគូប្រជែង មកពីគ្រប់ក្រុមហ៊ុនរថយន្តផ្សេងៗ ដែលបង្កភាពប្រកួតប្រជែងរវាងគ្នាទៅវិញទៅមកជាខ្លាំង ប៉ុន្តែសម្រាប់រថយន្ត Ford Ranger Raptor លេខរៀង 773 គឺអាចឆ្លងកាត់គ្រប់ឧបសគ្គទាំងអស់ រហូតដល់ទទួលបានជ័យជំនះ។

សម្រាប់មានអតិថិជនដែលចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
-សាខាព្រះមុនីវង្ស 078 999 773
-សាខាទឹកថ្លា 095 939 939
-សាខាទូលសង្កែ 078 935 935
-សាខាជ្រោយចង្វារ 017 999 027
-សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
-សាខាបឹងបៃតង 099 999 747
-សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
-សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883


