Event

Vietjet បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Airbus ទិញយន្តហោះ A330neo ចំនួន 20 គ្រឿង ដែលមានតម្លៃ 7.4 ពាន់លានដុល្លារអាមេរិក នៅក្នុងកម្មវិធី Farnborough Airshow

ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong Thao និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Christian Scherer ក្រុមហ៊ុនអាកាសចរណ៍Airbus  នៃ Commercial Aircraft Business

នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយនៅក្នុងកម្មវិធី Airshow ក្នុងឆ្នាំនេះ។ យន្តហោះដែលបានបញ្ជាទិញថ្មីៗនេះ នឹងត្រូវដាក់ឱ្យដំំណើរការផ្តល់សេវាដឹកអ្នកដំណើរផ្លូវឆ្ងាយ ដែលកំពុងតែរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ក៏ដូចជានៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់នៅក្នុងតំបន់។ យន្តហោះទាំងនោះ នឹងត្រូវបានដាក់ជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ក្រុមហ៊ុន Vietjet និងគាំទ្រផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួន។

ប្រធានក្រុមហ៊ុន Vietjet លោកស្រី Dr. Nguyen Thi Phuong Thao បានកត់សម្គាល់នៅក្នុងពិធីចុះហត្ថលេខាថា៖ “យន្តហោះ A330neo ថ្មីនេះ នឹងត្រូវបានប្រើក្នុងយុទ្ធសាស្ត្រពង្រឹងការអភិវឌ្ឍន៍កងនាវាអាកាសចរណ៍របស់ Vietjet ជំរុញសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលវាក៏គាំទ្រដល់ការពង្រីកជាសកលរបស់ខ្លួនផងដែរ។ ការដាក់ឱ្យប្រើប្រាស់យន្តហោះ A330neo ទំនើប និងសន្សំសំចៃប្រេងទៅក្នុងកងនាវាអាកាសចរណ៍របស់ Vietjet គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅ ESG របស់យើង ដើម្បីកាត់បន្ថយការបំភាយឧស្ម័នឱ្យបានអព្យាក្រឹតកាបូននៅឆ្នាំ 2050។ អ្នកដំណើរនឹងរីករាយជាមួយការហោះហើរផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាព និងទំនើបជាងមុន។ Airbus នឹងបានអនុញ្ញាតឱ្យក្រុមហ៊ុន Vietjet នាំមកនូវឱកាសហោះហើរប្រកបដោយប្រសិទ្ធភាពដល់អ្នកដំណើរជាង 200 លាននាក់ រួមទាំងការហោះហើរលើកដំបូងជាច្រើន ការតភ្ជាប់អ្នកដំណើរគ្រប់ជាតិសាសន៍ និងទ្វីបនានា ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ទំវិញទៅមក។

លោក Benoît de Saint-Exupéry អនុប្រធានប្រតិបត្តិផ្នែកលក់ ក្រុមហ៊ុន Airbus Commercial Aircraft មានប្រសាសន៍ថា “យើងពិតជារីករាយណាស់ ដែលបានចុះកិច្ចសន្យាបញ្ជាទិញយន្តហោះ ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនដែលរីកចម្រើនលឿនបំផុតមួយរបស់អាស៊ី។ “នេះ ​សបញ្ចាក់ពីសម្លេងគាំទ្រមួយដែលពោរពេញដោយ​ទំនុក​ចិត្ត​លើ​ខ្សែ​បណ្តាយយន្តហោះតួវែង Airbus ជំនាន់​ចុង​ក្រោយរបស់យើងផងដែរ។ វាបង្ហាញពីភាពបត់បែន A330neo ដ៏អស្ចារ្យសម្រាប់អាជីវកម្មគំរូគ្រប់ប្រភេទ និងបណ្តាញទាំងក្នុងស្រុក និងក្នុងតំបន់រហូតដល់ផ្លូវឆ្ងាយៗផងដែរ។ កាប៊ីន Airspace ដ៏ល្អប្រណិតដែលទទួលបានពានរង្វាន់នេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់បទពិសោធន៍ហោះហើរដ៏ល្អបំផុតសម្រាប់អ្នកដំណើរ ដែលជំរុញភាពបត់បែនយ៉ាងពេញលេញទៅនឹងគំរូអាជីវកម្មនីមួយៗ។ នេះ ជាទម្រង់អាជីវកម្មដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដើម្បីដឹកជញ្ជូនអ្នកដំណើរបានកាន់តែច្រើន កាន់តែឆ្ងាយ និងក្នុងតម្លៃទាបសមរម្យ ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយកាបូនផងដែរ។

យន្តហោះ A330neo បំពាក់នូវកាប៊ីន Airspace ដែលទទួលបានពានរង្វាន់ ដោយកំណត់ស្តង់ដារថ្មីងាយស្រួលជិះ ធំទូលាយ និងការរចនាប្លែកទំនើប ដែលវាផ្តល់ឱ្យអ្នកដំណើរនូវបទពិសោធន៍នៃការហោះហើរដ៏ពិសេសមួយ។ នេះរួមបញ្ចូលទាំងប្រព័ន្ធភ្លើងថ្មី ធ្នើដាក់អីវ៉ាន់ធំជាងមុន និងការប្រើប្រាស់ប្រព័ន្ធកម្សាន្ត និងការតភ្ជាប់បណ្តាញនានាចុងក្រោយបំផុតនៅក្នុងយន្តហោះ។ បំពាក់ដោយម៉ាស៊ីន Rolls-Royce Trent 7000 ជំនាន់ចុងក្រោយ A330-900 មានសមត្ថភាពហោះហើរបាន 7,200 nm / 13,300 គីឡូម៉ែត្រដោយមិនចាំបាច់ឈប់ចាក់សាំង។

ជាមួយនឹងកងយន្តហោះជាង 105 គ្រឿង និងបរិមាណអ្នកដំណើរដែលកំពុងកើនឡើងឥតឈប់ឈរ Vietjet កំពុងពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួនយ៉ាងសកម្ម បង្កើតកងយន្តហោះថ្មី និងទំនើប ដោយសហការជាមួយដៃគូយុទ្ធសាស្ត្រពិភពលោកដូចជា Airbus ជាដើម។

បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមករវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។ អ្នកដំណើរពីសៀមរាបទៅហាណូយ អាចបន្តដំណើរទៅកាន់គោលដៅធ្វើដំណើរឆ្ងាយៗជាច្រើនទៀតរបស់ Vietjet បានផងដែរ។

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Most Popular

To Top