Event

ក្រុមហ៊ុន Vietjet នឹងដាក់ដំណើរការយន្តហោះថ្មីរហូតដល់ 10 គ្រឿងបន្ថែមទៀតនៅចុងឆ្នាំនេះ

ភ្នំពេញ ថ្ងៃទី 09 ខែសីហា ឆ្នាំ 2024 – ស្របពេលទីផ្សារអាកាសចរណ៍ពិភពលោកកំពុងប្រឈមនឹងការកង្វះខាត និងតម្រូវការធ្វើដំណើរកើនឡើង ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងដាក់ដំណើរការយន្តហោះម៉ាកថ្មី ដើម្បីដឹកភ្ញៀវធ្វើដំណើររហូតដល់ 10 គ្រឿបន្ថែមទៀតនៅចុងឆ្នាំ 2024។ ការពង្រីកនេះ នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្លាយជាក្រុមហ៊ុនឈានមុខគេបន្ថែមទៀត នៅក្នុងវិស័យអាកាសចរណ៍។ កងនាវាអាកាសចរណ៍ដ៏ទំនើប ត្រូវបានដាក់ឱ្យដំណើរការស្របតាមគោលដៅអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ ដើម្បីបង្កើនបទពិសោធន៍អ្នកដំណើរនៅលើបណ្តាញដ៏ធំទូលាយរបស់ខ្លួនទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។

ភាគច្រើននៃយន្តហោះថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការចាប់ពីខែសីហា ឆ្នាំ 2024 គឺជាម៉ូដែល A321neo ACF (Airbus Cabin Flex) ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Airbus ។ ក្នុងឆ្នាំ 2019 Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់ពិភពលោក ដែលដំណើរការយន្តហោះម៉ូដែល ACF។

A321neo ACF បំពាក់នូវកាប៊ីនដែលបានរចនាឡើងដ៏ទំនើប ទំហំកៅអីស្តង់ដារ និងកន្លែងធំទូលាយ ដែលផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរតាមយន្តហោះនេះ។ យន្តហោះទាំងនេះ ក៏ផ្តល់នូវការសន្សំសំចៃប្រេងយ៉ាងហោចណាស់ 16% កាត់បន្ថយសំលេងរំខានរហូតដល់ 75% និងមានការបំភាយឧស្ម័នតិចជាង 50%។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានបញ្ជាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន 20 គ្រឿង ពីក្រុមហ៊ុន Airbus ដែលមានតម្លៃ 7.4 ពាន់លានដុល្លារ។ ឆាប់ៗនេះ អ្នកធ្វើដំណើរនឹងអាចធ្វើដំណើរតាមយន្តហោះទាំងនេះ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាព ផាសុកភាព និងបរិក្ខារទំនើបបំផុត។

បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង 100 គ្រឿង រួមទាំងយន្តហោះជំនាន់ថ្មីទំនើប និងសុវត្ថិភាពបំផុតនៅលើពិភពលោក ដូចជា A320, A321ceo, A321neo និង A321neo ACF, និង A330 ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្តេជ្ញាការពារបរិស្ថាន និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព ដែលមានគោលដៅសម្រេចបាននូវអព្យាក្រិតនៃការបំភាយឧស្ម័នកាបូនត្រឹមឆ្នាំ 2050។ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង 200 លាននាក់ រួមទាំងអ្នកធ្វើដំណើររាប់លាននាក់ដែលបានធ្វើដំណើរជាលើកដំបូង។

នៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានផ្តល់សេវាដឹកអ្នកដំណើរចំនួន 13.1 លាននាក់ និងបានដំណើរការជើងហោះហើរប្រកបដោយសុវត្ថិភាពចំនួន 70,154។ ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានចំនួនសរុប 34.016 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធរួមចំនួន 1.311 ពាន់ពាន់លានដុង (ប្រហែល 52 លានដុល្លារអាមេរិក) ដែលបានកើនឡើង 15% និង 433% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 រហូតដល់ 21%។ ក្រុមហ៊ុន Vietjet បានបង់ពន្ធសរុបចំនួន 3.687 ពាន់ពាន់លានដុង (ប្រហែល 146.78 លានដុល្លារអាមេរិក) ទាំងថ្លៃសេវាផ្ទាល់ និងប្រយោល។

ជាមួយនឹងយន្តហោះថ្មីចំនួន 10 គ្រឿងនឹងមកដល់ក្នុងឆមាសទីពីរនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet នឹងបន្តពង្រីកបណ្តាញរបស់ខ្លួនទាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ បន្ទាប់ពីបានបន្ថែមគោលដៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ កម្ពុជា និងប្រទេសជាច្រើនទៀត។ តាមរយៈការផ្តល់ជូននូវសេវាដោយបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងឧស្សាហ៍ព្យាយាមរបស់ក្រុមហ៊ុនអាកាសចរណ៍ ការបន្ថែមដាក់ដំណើរការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចបំពេញតាមតម្រូវការធ្វើដំណើររបស់អ្នកដំណើរបានល្អប្រសើរឡើង និងផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ជើងហោះហើរប្រកបដោយសុវត្ថិភាពរបស់ក្រុមហ៊ុន Vietjet បាននិងកំពុងតភ្ជាប់ប្រទេស វប្បធម៌ និងទ្វីបនានា ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។

បច្ចុប្បន្ន Vietjet កំពុងដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងទីក្រុងហាណូយនៃប្រទេសវៀតណាម​ ឥឡូវនេះ អ្នកដំណើរពីប្រទេសកម្ពុជាអាចតភ្ជាប់ការធ្វើដំណើរបន្តទៅគោលដៅផ្សេងៗជាច្រើនទៀតជាមួយនឹងបណ្តាញជើងហោះហើរអន្តរជាតិដ៏ធំទូលាយរបស់ Vietjet។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (ATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Most Popular

To Top