ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែសីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ក្រុមហ៊ុន Viettel Cambodia (Metfone) និង ស្ថប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងដំណើរបដិវត្តន៍វិស័យអប់រំនៅកម្ពុជា។
មានវត្តមានក្នុងពិធីនេះផងដែរលោក សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកនៃក្រសួងទាំងពីរខាងលើ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងមិត្តហ្វូន និង EBC គឺជាជំហានដ៏សំខាន់មួយដើម្បីជំរុញ និងលើកកម្ពស់ភាពខ្លាំងរបស់ភាគីនីមួយៗ ក្នុងវិស័យសកម្មភាពផ្សេងៗ សំដៅកសាង និងអភិវឌ្ឍប្រព័ន្ធអប់រំ លើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាព ក៏ដូចជាពង្រឹងវិស័យអប់រំក៏ដូចជាទំនាក់ទំនង សហប្រតិបត្តិការក្នុងទិដ្ឋភាពជាច្រើនទៀត ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង និងធានាផលប្រយោជន៍របស់ ភាគីទាំងពីរនាពេលអនាគត។
ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ មិត្តហ្វូន និង EBC រួមគ្នាមានគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនងឌីជីថល និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយ។

រួមគ្នាទាញយកថាមពលនៃ ការច្នៃប្រឌិតឌីជីថលដើម្បីបង្កើតអនាគត ដ៏ត្រចះត្រចង់សម្រាប់សិស្ស និស្សិត និងអ្នកអប់រំ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានចំណេះដឹងបន្ថែមយ៉ាងសកម្ម តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយ ដែលផ្តល់ដោយ EBC ។

ដោយសហការជាមួយមិត្តហ្វូន EBC នឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ក្នុងការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតកម្មវិធីអប់រំកម្រិតខ្ពស់។ នាពេលខាងមុខ មិត្តហ្វូនប្តេជ្ញាគាំទ្រ និងសហការជាមួយ EBC ដោយធានាបាននូវវឌ្ឍនភាព សំខាន់ៗក្នុងវិស័យអប់រំ រួមចំណែកក្នុងការកសាងប្រព័ន្ធអប់រំ ទំនើបទាន់សម័យ ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ ដ៏ទូលំទូលាយរបស់សិស្ស និងគាំទ្រគ្រូបង្រៀនក្នុងយុគសម័យឌីជីថល។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយរវាងមិត្តហ្វូន និង EBC មិនត្រឹមតែបង្ហាញពីភាពចាំបាច់ នៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបំប្លែងឌីជីថល ដើម្បីបន្តនិន្នាការប៉ុណ្ណោះទេ។ វាក៏ជាឱកាសមួយសម្រា
