Event

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia​ ផ្តល់បទពិសោធន៍ហោះហើរ ដល់កុមារខ្វះលទ្ធភាពចំនួន ៧៥ នាក់

ការចូលរួមប្រកបដោយភាពកក់ក្តៅមួយនេះ ក៏ជាចំណែកមួយក្នុងការគាំទ្រដល់យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”
ដើម្បីជំរុញប្រជាជនកម្ពុជា ពីគ្រប់ទិសទីមកទស្សនាខេត្តសៀមរាប តាមរយៈការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ “ឥឡូវនេះប្រជាជនកម្ពុជា គ្រប់រូបអាចហោះហើរបាន” ដែលផ្តោតលើការចែករំលែក ភាពរីករាយក្នុងការហោះហើរទៅកាន់ អ្នកដែលមិនធ្លាប់មានឱកាស ក្នុងការហោះហើរពីមុនមក។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូប អាចធ្វើដំណើរតាមផ្លូវអាកាសបាន ដោយងាយស្រួលការចូលរួមចំណែកនេះ បានផ្តល់ឱកាសឱ្យកុមារចំនួន ៧៥នាក់ មកពីមណ្ឌលថែទាំកុមារចំនួន៥ទីតាំង នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរ តាមផ្លូវអាកាសជាលើកដំបូងបង្អស់។

កុមារទាំងអស់បានធ្វើដំណើរ តាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើម ពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្ត ក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់ អំពីបទពិសោធន៍ថ្មីៗ និងបានទទួលភាពរីករាយហើយនោះ ក្រុមកុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាស ត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនាពេលល្ងាច នាថ្ងៃដដែលប្រកបដោយសុខសុវត្ថិភាព និងស្នាមញញឹម ។

ការចូលរួមនេះមិនត្រឹមតែមានបំណងបំផុសទំនុកចិត្ត និងជំរុញភាពទាក់ទាញនៃការផ្សងព្រេង ទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ ជាចំណែកមួយក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ការចូលរួមប្រកបដោយ បទពិសោធន៍មួយនេះ បានផ្តល់ជូនកុមារទាំងអស់នូវភាពអង់អាច រួមជាមួយចំណេះដឹង និងការពង្រឹងបំនិនជីវិតរបស់ពួកគេថែមទៀតផង។

ម្យ៉ាងវិញទៀតការចូលរួមនេះ ក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមអបអរសាទរបេតិកភណ្ឌ ដ៏សម្បូរបែបប្រចាំតំបន់ ដោយបង្ហាញអំពីភាពទាក់ទាញ ដ៏ពិសេសរបស់ខេត្តសៀមរាបទៅកាន់ទស្សនិកជនឱ្យកាន់តែច្រើនផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានហើយនោះ ការចូលរួមនេះគឺជាចលនាដ៏ធំមួយ ក្នុងការជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាស ​ក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិត របស់ប្រជាជនកម្ពុជាគ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជាមួយសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការចាប់ផ្តើម ការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ក្នុងការបង្កើនលទ្ធភាព និងការស្គាល់ច្បាស់អំពីការធ្វើដំណើរ តាមផ្លូវអាកាសនៅទូទាំងប្រទេសផងដែរ។ ការហោះហើរលើកដំបូងនេះ ជានិមិត្តរូបនៃការចាប់ផ្តើមការធ្វើដំណើរ ដែលអាចជំរុញទឹកចិត្តប្រជាជនកម្ពុជា រាប់មិនអស់ឱ្យស្វែងរកជើងមេឃថ្មី។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការរៀបចំ កម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏មានអត្ថន័យមួយនេះដែលមិនត្រឹមតែជា ការផ្តល់ជូនកុមារទាំងអស់នូវបទពិសោធន៍ នៃការហោះហើរជាលើកដំបូង របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ។ បន្ថែមពីលើការផ្តល់ជូនកុមារទាំងអស់ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន តាមរយៈកម្មវិធីនេះបានបង្ហាញអំពីសារៈសំខាន់នៃ បណ្តាញហោះហើរក្នុងស្រុករបស់យើង ដោយបង្ហាញអំពីសមត្ថភាព ក្នុងការតភ្ជាប់គោលដៅសំខាន់ៗនៅទូទាំងប្រទេស។ លើសពីការហោះហើរនេះទៅទៀត នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនផលវិជ្ជមានដល់ សហគមន៍តាមរយៈការផ្តល់ សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ ចក្ខុវិស័យរបស់យើងគឺ ផ្តល់ឱ្យមនុស្សគ្រប់រូបមានលទ្ធភាព ធ្វើដំណើរតាមផ្លូវអាកាស ហើយនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ។

“យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះការគាំទ្រពីសំណាក់ដៃគូចូលរួមឧបត្ថម្ភ និងវត្តមានដ៏មានអត្តន័យរបស់ លោកជំទាវហោសាយ័ន្ត សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវ បានញ៉ាំងកម្មវិធីឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។

ការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះត្រូវបានចូលរួមគាំទ្រដ៏មានតម្លៃ ពីសំណាក់ដៃគូចូលរួមឧបត្ថម្ភកម្មវិធី រួមមានកាកបាទក្រហមកម្ពុជា អាកាសយានដ្ឋានកម្ពុជាបណ្ណាគារអន្តរជាតិ IBC ប៊ឺហ្គឺឃីងអង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម Almond Hospitality និងសណ្ឋាគារស្ទឹងសៀមរាបខេត្តសៀមរាប។ ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងក្រុមការងារបានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមកម្មវិធី ទំនួលខុសត្រូវសង្គម (CSR) នេះ បានក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការ

Most Popular

To Top