ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងសហគម៍ និងពង្រឹងសុខភាពអោយកាន់តែប្រសើរ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនបានប្រកាស់នូវកម្មវិធី “Orkide Fun Run, រត់ក្នុងសហគមន៍ដើម្បីសុខភាព” ប្រព្រឹត្តិឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ដែលមានទីតាំងនៅនៅទីតាំង អ័រគីដេ ដឹប៊ូតានឹចស៊ីធី តាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ការបង្កើតឡើងនូវកម្មវិធីនេះ គឺដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដែលតែងតែចំណាយពេលវេលាហាត់ប្រាណ ក៏ដូចជាការបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងអ័រគីដេ ដឹប៊ូតានឹចស៊ីធី។ ការចូលរួមរត់កម្សាន្តក្នុងចម្ងាយដែលអាចជ្រើសរើសបានគឺ 3km, 5km, & 10km ជាមួយនិងទីតាំងដ៏សក្តានុពលរបស់គម្រោង ដែលផ្សារភ្ជាប់និងមហាវិថីធំៗដូចជា មហាវិថីអាលីអាឡាតាស់ មហាវិថីឈ្នះឈ្នះ និង ផ្លូវជាតិលេខ6A ។
គូសបញ្ជាក់ផងដែរ រាល់ការចុះឈ្មោះភ្ញៀវកិត្តិយស នឹងទទួលបានអាវកីឡាសម្រាប់រត់កម្សាន្តមួយ មេដាយសម្រាប់ភ្ញៀវកិត្តិយសលេខ១ លេខ២ និងលេខ៣ ការលេងកម្សាន្តបង្វិលកងចាប់រង្វាន់ចំនួន ២០នាក់ និងអាហារសម្រន់ផងដែរ។


ជាការពិតណាស់ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនតែងតែខិតខំប្រឹងប្រែង បំពេញតម្រូវការ ក៏ដូចជាផ្តល់ជូននូវកម្មវិធីជាច្រើន ដើម្បីបង្កើនភាពសប្បាយរីករាយទៅដល់ អតិថិជនគ្រប់រូបជាមួយនិងគម្រោងដ៏ធំទូលាយ បរិយាកាសល្អ សួនច្បារធម្មជាតិ និងកន្លែងកម្សាន្តជាច្រើនទៀតក្នុងគម្រោង ដោយអមជាមួយប្រភេទផ្ទះវីឡាស្អាតៗផងដែរ ដែលធ្វើអោយគម្រោងក្លាយជាតំបន់មួយ ដែលងាយស្រួលក្នុងការប្រារព្ធកម្មវិធី និងងាយស្រួលសម្រាប់ បងប្អូនប្រជាពលរដ្ឋចូលរួម។


ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
តេលេក្រាម ៖ https://t.me/o
