ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះព្រះខែ នៅពេលខាងមុខនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន(Orkide Development) បានប្រកាសប្រូម៉ូសិនដ៏ពិសេស ចំណេញលើសពីចំណេញជាទឹកប្រាក់រហូតដល់ $75,00 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ 2024។



ជាការពិតណាស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែខិតខំប្រឹងប្រែងផ្តល់ជូននូវទំនុកចិត្ត និង ប្រូម៉ូសិនដ៏ពិសេសជាច្រើនជូនចំពោះអតិថិជនទាំងអស់ដែលមានបំណងចង់បាននូវគេហដ្ឋានដែលរស់នៅជាមួយទំនុកចិត្ត និងភាពជឿជាក់ ពោរពេញដោយសុភមង្គល។ ក្នុងនោះដែរ ក្រុមហ៊ុនសូមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ដែលផ្តល់ជូននូវប្រូម៉ូសិនជាមួយនឹងតម្លៃពិសេស និងភាពងាយស្រួលជូនទៅដល់អតិថិជន បង់ត្រឹមតែ10% ប៉ុណ្ណោះ ទិញភ្លាមចូលនៅភ្លាម។



ការផ្តល់ជូននេះ គឺចំពោះគ្រប់គម្រោងទាំងអស់នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលមានដូចជា គម្រោងអ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ដែលមានក្លឹបហាត់ប្រាណដ៏ប្រណិត សួនបៃតងធម្មជាតិក្បែរផ្ទះ ទីធ្លាធំទូលាយ លាយឡំដោយធម្មជាតិស្រស់បៃតង បន្ថែមនូវបរិយាកាសដ៏ល្អសម្រាប់ការរស់នៅ មានទីតាំងសិ្ថតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ជាតំបន់ទីប្រជុំជនហ៊ុមព័ទ្ធដោយគម្រោងអភិវឌ្ឍន៍បុរីធំៗ ទីក្រុងរណប អាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន ផ្សារម៉ាក្រូថី្ម វិមានឈ្នះៗ និងមានចំងាយត្រឹមតែ ៧នាទីពីស្ពានជ្រោយចង្វារ។



គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង មានទីតាំងទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានជម្រើសផ្ទះជាច្រើនប្រភេទ សួនធំទូលាយ តាមបណ្តោយផ្លូវ 105k ដែលហ៊ុមព័ន្ធដោយតំបន់សក្តានុពលស្រាប់។ គម្រោងខុនដូអ័រគីដេ ដែលមានទីតាំងស្ថិតនៅលើផ្លូវ 2004 ទល់សាលាអន្តរជាតិ CIA។ ជាចុងក្រោយ ក្រុមហ៊ុន សូមជូនពរអតិថិជនទាំងអស់ជួបតែភាពរីករាយ និង មានសុខសុវិត្ថិភាព ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ។
សម្រាប់ពត៌មានបន្ថែម៖
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
098 733 333
