ភ្នំពេញ៖ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី 2 ឬ Spring Career Village 2.0 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 & 25 ខែមករា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។
កម្មវិធី នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅ នឹងសិស្សនិស្សិតរាប់រយនាក់ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យសិស្សនិស្សិតអាចសិក្សាស្វែងយល់ពី វិស័យការងារ និងឱកាសការងារផ្សេងៗពីអ្នកតំណាងក្រុមហ៊ុនផ្ទាល់តែម្តង។
Spring Career Village 2.0 នឹងមានរៀបចំសកម្មភាពធំៗជាច្រើនដូចជា បទបង្ហាញអាជីវកម្មពី សំណាក់ក្រុមហ៊ុន (Business Presentation) កិច្ចពិភាក្សាពីវាគ្មិនកិត្តិយស (Panel Discussion) ការដាក់ បង្ហាញស្ដង់របស់ក្រុមហ៊ុន (Booth Display) បទសម្ភាសផ្ទាល់ពីតំណាងក្រុមហ៊ុន (Walk-in Interview) ការចែករង្វាន់ (Giveaway) និងការច្រៀងរាំកម្សាន្តពីសំណាក់សិស្សនិស្សិតរបស់យើង (Entertainment)។
អ្នកចូលរួមកម្មវិធីនេះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាទទួលបាននូវចក្ខុវិស័យថ្មី ឱកាស ការងារ និងបណ្ដាញទំនាក់ទំនងជាច្រើន ការសម្ភាសនៅនឹងកន្លែងផ្ទាល់ ការតម្រង់ទិស និងការចែករំលែក បទពិសោធពីវាគ្មិនកិត្តិយសទាក់ទងនឹងការជ្រេីសរេីសជំនាញសិក្សា ក៏ដូចជាវិថីការងារដែលត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Spring Career Village លើកទី 1 បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សិស្សនិស្សិតរបស់យើង បណ្តាក្រុមហ៊ុនដែលចូលរួមពិព័រណ៍ និងសាធារណជនជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យក្រុមការងារនៃមជ្ឈមណ្ឌលអប់រំស្រ្ពីងរៀបចំកម្មវិធីពិព័រណ៍លើកទី 2 នេះឡើង ៕





