(ភ្នំពេញ)៖ ទទួលលាភសំណាងថ្ងៃចូលឆ្នាំថ្មី យកសាងអនុស្សាវរីយ៍ក្នុងថ្ងៃនៃក្តីស្រលាញ់ជាមួយ ខ្មែរ ប៊ែវើរីជីស! បេសកកម្មចែករង្វាន់ច្រើនជាងគេ ជាង ៥០ ម៉ឺនដុល្លារ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនមហាសំណាងចំនួន ១៦ រូប ដែលបានឈ្នះរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន រថយន្តស៊េរីទំនើបថ្មី FORD RANGER, MITSUBUSHI, TOYOTA RAIZE, រង្វាន់ទឹកប្រាក់ ២៨៨៨៨ ដុល្លារ និង ១១១១១ ដុល្លារ ព្រមៗគ្នា អំឡុងពេលឆ្លងចូលឆ្នាំថ្មី ឆ្នាំ ២០២៥។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ឱកាសផ្សងសំណាងតាមរយៈផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីតបស្នងដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលស្នាដៃកូនខ្មែរ «Made In Cambodia»។ កាន់តែរំភើបក្នុងរដូវកាលពិសេសនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់រង្វាន់លាភជ័យឆ្នាំថ្មី ដោយក្នុងនោះ មានអ្នកឈ្នះរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ចំនួន ១ រង្វាន់ និង រថយន្ត MITSUBISHI X-FORCE ចំនួន ៣ រង្វាន់ ពី CAMBODIA LITE BEER, រង្វាន់រថយន្ត FORD RANGER ចំនួន ៤ រង្វាន់ ពី CAMBODIA PREMIUM BEER, រថយន្ត MITSUBISHI XPANDER ចំនួន ៣ រង្វាន់, រង្វាន់ទឹកប្រាក់ ២៨៨៨៨ ដុល្លារ ចំនួន ១ រង្វាន់ និង រង្វាន់ទឹកប្រាក់ ១១១១១ ដុល្លារ ចំនួន ១ រង្វាន់ ពីភេសជ្ជៈប៉ូវកម្លាំង វើក, រថយន្ត TOYOTA RAIZE ចំនួន ៣ រង្វាន់ ពីភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង ទឹកក្រូច អាយស៍ កូឡា។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង ជាក្រុមហ៊ុនស្តង់ដាធំលំដាប់ពិភពលោកនៅក្នុងស្រុក មានប្រភពច្បាស់លាស់ ប្រវត្តិយូរអង្វែង មានសមត្ថភាពអាចផលិតបានគ្រប់ប្រភេទភេសជ្ជៈ មិនថាជាស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ទាំងមានជាតិហ្គាស និង ឥតជាតិហ្គាស រួមទាំងទឹកក្រូច និង ទឹកពិសាកម្ពុជាផងដែរ។ ខ្មែរ ប៊ែវើរីជីស នៅតែមានរង្វាន់យក្សជាច្រើនទៀត កំពុងរងចាំបងប្អូនជាបន្តបន្ទាប់!
គាំទ្រ ខ្មែរ ប៊ែវើរីជីស! គាំទ្រ ផលិតផលក្នុងស្រុក!
![](https://dap-news.com/wp-content/uploads/2025/02/26KB-ចែកឡាន១១គ្រឿង-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/40KB-ចែកឡាន១១គ្រឿង-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/DSC_5347-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2025/02/DSC_5352-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2025/02/Prize-Delivery-11-Car.00_02_01_11.Still001-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2025/02/Prize-Delivery-11-Car.00_01_39_26.Still003-1024x576.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)