ការផ្ដួចផ្ដើមគំនិត បង្កើតទស្សនីយភាពកម្សាន្ត ក្រោមចក្ខុវិស័យបង្កើនស្ទីលនៃភ្លេង ចម្រៀង រ៉េប រាប់តាំងពីការធ្វើឲ្យប្រសើរឡើងវត្តមានលើឆាក ម៉ូដ បន្ថែមពីលើសមត្ថភាព របស់សិល្បៈករ សិល្បៈការិនី កម្ពុជាឲ្យដល់លំដាប់ពិភពលោក ពេលនេះ ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើ Digital Platform ថ្មី។
ទន្ទឹមនឹងឧស្សាហកម្មតន្ត្រីកម្ពុជាកាន់តែរីកចម្រើននិងបោះជំហានឈានចូលដល់របត់ថ្មីមួយ ជាមួយនឹងវេទិកាតន្ត្រីឯករាជ្យ បើកចំហសមត្ថភាព និងទេពកោសល្យអ្នកសិល្បៈថ្មីចាស់ ពិសេសថ្នាល ជំនាន់ក្រោយៗ ឲ្យកាន់តែសុះសាយ គុណភាពកាន់តែប្រសើរលើឆាកអន្តរជាតិ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់សិទ្ធិផលិតដល់ក្រុមហ៊ុន B-Talent បានផលិត និងបើកទំព័រថ្មីតាមរយៈវេទិកា Platform Digital គឺកម្មវិធី CAMBODIA SUPREME CLUB។
ជាក់ស្ដែងវេទិកា CAMBODIA SUPREME CLUB រដូវកាលទី១ បានចាប់ផ្ដើមដំណើរការហើយ ទាំងផលិត ទាំងការចូលរួមពីបណ្ដាអ្នកសិល្បៈល្បីៗ មានទេសពកោសល្យ និងបេះដូង ព្រមទាំងឆន្ទៈចង់ឲ្យវេទិកាតន្ត្រីឲ្យកាន់តែល្អ ដល់កម្រិត វិជ្ជមានបោះជំហានឈានឡើង ដើម្បីចលនាជ្រោមជ្រែងពេញទំហឹងដល់សិល្បករឲ្យជឿជាក់និងមានភាពជាខ្លួនឯង។ មាតិកាឌីជីថលក្នុងកម្មវិធី CAMBODIA SUPREME CLUB នឹងដើរតួនាទីសំខាន់ក្នុងការកែលំអវត្តមានលើឆាក ម៉ូដ និងសិល្បៈតន្ត្រី បង្ហាញចេញនូវទេពកោសល្យប្លែកៗខុសគេ លើគុណភាព រចនាបថ ទៅតាមរដូវកាល បន្តបន្ទាប់។
បន្ទាប់វាយតម្លៃខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ រហូតដល់ការគាំទ្រទស្សនវិស័យ និងគោលគំនិតរបស់ B-talent ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបរុញច្រានឲ្យ វេទិការ CAMBODIA SUPREME CLUB រដូវកាលទី១ បើកទំព័រនិងដំណើរការ។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខក្នុងស្រុក បង្កើតដោយសហគ្រិនខ្មែរមានពហុជំនាញ ដែលតែងតែមានវត្តមានឧបត្ថម្ភគាំទ្រគ្រប់វិស័យ មិនថាវិស័យកីឡា ទេសចរណ៍ ឬសិល្បៈ តន្ត្រី និងវិស័យជាច្រើនកន្លងមក។
ក្នុងវេទិកាតន្ត្រីសម័យថ្មីឯករាជ្យនេះ សិល្បករនិង សិល្បៈការិនីទាំងចាស់ ទាំងថ្មី ដែលផលិតគ្រប់ទម្រង់ភ្លេងដូចជាមិនថា ចង្វាក់ Hip Hop, Rap, R&B និងចង្វាក់ Pop ជាដើម អាចអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីបញ្ចេញភាពច្នៃប្រឌិតថ្មី និងអត្ថន័យនៃបទចម្រៀង ឬសមត្ថភាពខ្លួនផ្ទាល់ទៅកាន់ទស្សនិកជនទស្សនា ដែលមិនធ្លាប់មានពីមុនមកមួយនេះ ទាំងគុណភាពសំនៀង អារម្មណ៍ ឬអត្ថន័យការផលិតបទចម្រៀង ក៏ដូចជារឿងរ៉ាវជាច្រើនពីក្រោយនោះ។ អ្វីដែលពិសេសនោះ គឺកម្មវីធីនេះនឹងបង្ហាញថាតន្ត្រីអាចផ្សារភ្ជាប់អារម្មណ៍មនុស្សតាមរយ:បទភ្លេង និងខ្លឹមសារនៃចម្រៀង ហើយវាក៏អាចបង្កើតទំនាក់ទំនងរួបរួមគ្នាជាក្រុម ឬសហគមន៍ឱ្យមានការអភិវឌ្ឍន៍ និងភាពជឿនលឿនទៅមុខឥតឈប់ឈរ។
សិល្បករល្បីៗ ដែលបានចូលរួមក្នុងកម្មវិធី Cambodia Supreme Club របស់ B-talent កន្លងមកមានដូចជា
លោក Zedes
![](https://dap-news.com/wp-content/uploads/2025/02/ZeDes-edit-1024x654.jpg)
កញ្ញា Chiwawa
![](https://dap-news.com/wp-content/uploads/2025/02/Chiwawa-in-Cambodia-Supreme-Club-1024x1024.jpg)
លោក Homie
![](https://dap-news.com/wp-content/uploads/2025/02/The-Homie-13-1024x731.jpg)
លោក វណ្ណ ជេស្តារ
![](https://dap-news.com/wp-content/uploads/2025/02/Behind-the-Scene-10-1024x683.jpg)
លោក នុត
![](https://dap-news.com/wp-content/uploads/2025/02/Nut-Supreme-Club-1024x1024.jpg)
លោក NPN
![](https://dap-news.com/wp-content/uploads/2025/02/Behind-the-Scene-5-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/NPN-Photo-1024x576.jpg)
និងសិល្បករល្បីៗច្រើនទៀត។
លើសពីតន្ត្រី! កម្មវិធី Cambodia Supreme Club !
កម្មវិធី Cambodia Supreme Club មានផ្សាយនៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅលើ Facebook(Link), TikTok(Link), YouTube Cambodia Supreme Club (Link) ។
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)