(ភ្នំពេញ)៖ ក្នុងឱកាសទិវានៃក្តីស្រលាញ់កន្លងទៅ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំណាយពេលវេលាដ៏មមាញឹក ដើម្បីមកជួបសំណះសំណាលជាមួយគូស្វាមីភរិយាមហាសំណាងទាំង ១០១ គូ ដែលបានឈ្នះរង្វាន់ពីកញ្ចប់អាពាហ៍ពិពាហ៍ពី ស្រាបៀរ កម្ពុជា ដោយក្នុងនោះមាន រង្វាន់រថយន្ត Ford Ranger ចំនួន ១ រង្វាន់, រង្វាន់ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៥០ រង្វាន់, និងរង្វាន់ទឹកប្រាក់ចំនួន ៥០ រង្វាន់។
ក្នុងឱកាសប្រគល់ចំណងដៃពរជ័យពេញដោយក្តីស្រលាញ់ដល់គូស្វាមីភរិយាទាំង ១០១ គូនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានចែករំលែកដំបូន្មានដែលពេញដោយអត្ថន័យមួយចំនួន ក្នុងនាមជាចាស់ទុំម្នាក់ ដែលមានបទពិសោធន៍ជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ជាង ៣០ ឆ្នាំ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅនូវការសួរសំណួរផ្សេងៗទាក់ទងនឹងគន្លឹះក្នុងការធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ ពីសំណាក់គូស្វាមីភរិយាមហាសំណាងទាំងឡាយ កាន់តែញ៉ាំងឲ្យកម្មវិធីនេះ ពោរពេញដោយក្តីស្រលាញ់ និងភាពកក់ក្តៅ។
គួរបញ្ជាក់ផងដែរថា រង្វាន់ចំណងដៃពរជ័យទាំង ១០១ រង្វាន់នេះ គឺជាលទ្ធផលមហាសំណាងពី «កម្មវិធីចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរ កម្ពុជា» កាលពីថ្ងៃទី ២៥ ខែមករា កន្លងទៅ ដែលរង្វាន់សរុបរួមមាន រថយន្ត Ford Ranger ចំនួន ៦ រង្វាន់, ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់, និង រង្វាន់ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៣០០ រង្វាន់។ សម្រាប់គូស្វាមីភរិយាទាំងអស់ ដែលបានជាវ ស្រាបៀរ កម្ពុជា មិនថាជាដប ឬ កំប៉ុង ចាប់ពី ២៥ កេសឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ១ សន្លឹក ហើយការចាប់រង្វាន់នេះ នឹងប្រព្រឹត្តទៅចំនួន ៥ ដងទៀត ជារៀងរាល់ខែ។ ដោយឡែក កម្មវិធីនេះសម្រាប់តែគូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជា យកទៅប្រើប្រាស់ក្នុងពិធីមង្គលការតែប៉ុណ្ណោះ មិនរាប់បញ្ចូលកម្មវិធីជួបជុំផ្សេងៗដូចជា កម្មវិធីឡើងផ្ទះ ខួបកំណើត ជាដើមឡើយ។
មួយលានក្តីស្រលាញ់ពី CAMBODIA BEER
ពិសាដោយការទទួលខុសត្រូវ






