Event

ពិតជាអស្ចារ្យណាស់ ស្វាគមន៍ឆ្នាំ ២០២៥​ ជីប ម៉ុង លែន ប្រកាសវត្តមានគម្រោង ២ ធំៗ ព្រមគ្នា ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនលែនម៉ាក ២៧១ និង មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុងដ៏ធំជាងគេ!

ថ្មីសន្លាង ស្វាគមន៍ឆ្នាំ ២០២៥ របស់ ជីប ម៉ុង លែន ជាមួយការប្រកាស ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ២ ធំៗព្រមគ្នា​
ទី១ គម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ និង
ទី២ មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង
គម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត​ និងធំជាងគេ​ ដែលភ្ជាប់ពីគម្រោង លែនម៉ាក ២៧១​ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
ចំនុចពិសេស ​5 ​​យ៉ាងដែលនឹងធ្វើអោយ​គម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ មានភាពលេចធ្លោជាងគេលើ វិស័យអភិវឌ្បន៍គម្រោងអចលនទ្រព្យឈានមុខគេនៅកម្ពុជា
ទី១. វត្តមាន មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប​ ម៉ុង ដ៏ធំសម្បើម​ ដែលកំពុងបុកគ្រឹះសាងសង់នេះ​ នឹង​លេចរូបរាងចំកណ្តាលបេះដូងនៃគម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ ដែលផ្តល់ជូនបទពិសោធន៍នៃកម្មវិធីលំដាប់ពិភពលោក មានកម្ពស់ ២ ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បានរហូតដល់​ជាង​​១០,០០០នាក់។​ បន្ថែមលើសពីនេះ មជ្ឈមណ្ឌល សន្និបាត​មួយនេះមាន មុខងារ/​សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាការតាំងពិព័រណ៍ រៀបចំប្រជុំសន្និបាតខ្នាតធំ និង​កន្លែងរៀបចំសិក្ខារសាលាផ្សេងៗ ជាមួយ​ការរចនា​ស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗអស្ចារ្យរបស់លោកអ្នក
ទី២. ទីតាំងមានចរន្តផ្លូវធំៗខ្វាត់ខ្វែង​ និងមានច្រកចេញចូលធំ ដល់ទៅ ៣​ ដែលមាននៅមើលមហាវិថី សម្តេចតេជោហ៊ុន សែន រឺ​ ​ផ្លូវ​60ម៉ែត្រ ចូលតាមច្រកផ្លូវ ២៧១ និង ច្រកចូលផ្លូវ​ ២៧១ ​​​​​​​​​
​ទី៣. កាន់តែអសា្ចរ្យទៀតនោះគឺ មជ្ឈមណ្ឌលកីឡាដ៍ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមាន
សាលប្រជុំ កន្លែងហាត់ប្រាណធំទូលាយ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡាដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ
ទី៤. កាន់តែថ្មី ប្លែក ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី សួនឧទ្យានលាតសន្ធឹង បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា
ទី៥. មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ
​ជាមួយជម្រើសម៉ូតផ្ទះថ្មីៗ ប្រណីតៗ រឹតតែគួរអោយចាប់អារម្មណ៍ រួមមាន៖
វីឡា ឃីង មែនន័រ ការរស់នៅដោយភាពស្ញប់ស្ញែង
វីឡា ឃីង ឧត្តមភាពនៃការរស់នៅបែបអភិជន
វីឡា ឃ្វីន ហ្គ្រេន ជម្រើសនៃភាពទាន់សម័យ
វីឡា ឃ្វីន A ហ្គ្រេន សម្រាប់ការរស់នៅបែបឯកជន
វីឡា ឃ្វីន B II ហ្គ្រេន ម៉ូតថ្មីយ៉ាងស្រស់ស្អាត
និង​ វីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក
វីឡា ភ្លោះ SII , វីឡា​ កូនកាត់ ASII
វីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព
រង់ចាំមើល ការផ្តល់ជូនពិសេស អំពីគម្រោងថ្មី តាមរយៈ បណ្តាញសង្គមផ្លូវ​ការរបស់ ជីប ម៉ុង លែន ខាងក្រោមនេះ៖
𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖​
chipmongland.com​
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥៖ https://t.me/chipmongland​
𝐓𝐢𝐤𝐓𝐨𝐤 :៖ https://bit.ly/ChipMongLand_TikTok_Official​
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram
FB : https://www.facebook.com/chipmongland

Most Popular

To Top