ចាប់រង្វាន់ពិត ឈ្នះពិត! កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៥ ទឹកពិសា កម្ពុជា ផ្តល់រង្វាន់ធំម៉ូតូ Honda Dream ចំនួន ២០ រង្វាន់ និងទូរស័ព្ទដៃទំនើប Samsung Galaxy ZFilp6 ចំនួន ២០ រង្វាន់ ពីការចាប់ឆ្នោតលើកទី៤ ក្នុងកម្មវិធី អតិថិជនមហាសំណាងទឹកពិសា កម្ពុជា។ នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទឹកពិសា កម្ពុជា កន្លងមក។
ទឹកពិសា កម្ពុជា មិនត្រឹមតែផ្តល់ឱកាសក្នុងការឈ្នះរង្វាន់ដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងបន្តគាំទ្រវិស័យគុនខ្មែរកាន់តែច្រើនឡើង និងជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរគ្មានទីបញ្ចប់ ដើម្បីជួយពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរ និងលើកតម្លៃសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា៖ កម្មវិធី អតិថិជនមហាសំណាងទឹកពិសា កម្ពុជា បានធ្វើការចាប់ឆ្នោត ៤ លើកមកហើយ និងបន្តធ្វើការចាប់ឆ្នោតលើកទី ៥ នៅថ្ងៃទី០៣ ខែឧសភា ២០២៥ ក្នុងពេលឆាប់ៗនេះ។ សូមបងប្អូនទាំងអស់គ្នាកុំខកខានសំណាងដ៏ល្អនេះឲ្យសោះណ៎ា ដោយគ្រាន់តែទិញទឹកពិសា កម្ពុជា គ្រប់ចំណុះ 350ml 500ml ឬ1500ml ចាប់ពី ១០០ កេសឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងចំនួន ១សន្លឹក ដែលមានឱកាសឈ្នះរង្វាន់សរុប៖ រង្វាន់ម៉ូតូ Honda dream ១០០ រង្វាន់ និងទូរស័ព្ទដៃ Samsung Galaxy ZFilp6 ចំនួន១០០ រង្វាន់។ តោះចាំមើលទាំងអស់គ្នា តើអ្នកណានឹងក្លាយជាអ្នកឈ្នះរង្វាន់ធំបន្ទាប់ពី ទឹកពិសា កម្ពុជា។
ទឹកពិសា កម្ពុជា ជាផលិតផល «Made In Cambodia» មានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ។
ទឹកពិសា កម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!


