Event

ត្រឹម៣ថ្ងៃទៀតទេ! WURKZ SPECIAL VOLLEYBALL CUP 4×4 នឹងបង្ហាញមុខម្ចាស់ជើងឯកប្រចាំរដូវកាលទី២នេះហើយ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ WURKZ Special Volleyball Cup 4×4 Season 2 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយការប្រកួតជម្រុះតាមភូមិភាគយ៉ាងស្វិតស្វាញ រយៈពេល ៥ សប្តាហ៍កន្លងមក។ 

ក្នុងនោះ ក្រុមបាល់ទះដែលនឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្ររយៈពេលមួយសប្តាហ៍ពេញរួមមាន៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្លិបបាល់ទះជីកសិករណាណូ ពីមណ្ឌលពោធិ៍សាត់, ក្លិបស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ក្លិបបាល់ទះសូត្រនិគមក្លិប មកពីមណ្ឌលសៀមរាប, ក្លិបបាល់ទះសីហាសាមគ្គី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគីរី មកពីមណ្ឌលកំពង់ចាម, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B មកពីមណ្ឌលកណ្តាល, រួមទាំងក្លិបកីឡាបាល់ទះខេត្តតាកែវ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ពីមណ្ឌលកែប។

ក្រុមជ័យលាភីតាមភូមិភាគ និង នៅមណ្ឌលរាជធានីភ្នំពេញ សរុបទាំងអស់ ១៤ ក្រុម នឹងត្រូវប្រកួតបន្តទៅតាមការបែកចែកពូលចំនួន ៤ ពូល ដែលពិធីចាប់ពូលស្វែងរកសមាសភាពក្រុមកីឡាករដែលនឹងត្រូវប្រកួតនីមួយៗ បានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ ក្នុងសន្និសិទសារព័ត៌មានវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ ដោយមានវត្តមានចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះនៅតែកើនឡើងមិនថមថយ ជាពិសេសគឺកំណើននៃការចុះឈ្មោះចូលរួមច្រើនក្នុងរដូវកាលទី ២ នេះ ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រ រហូតដល់ទៅ ៧០ លានរៀល ដើម្បីជាការលើកទឹកចិត្តកីឡាករទាំងអស់ ឲ្យខិតខំបន្ថែម និង ចាប់យកគ្រឹះរឹងមាំមួយសម្រាប់ត្រៀមយកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេសនេះ បានចាប់ផ្តើមពីថ្ងៃទី ២១ មេសា រហូតដល់ថ្ងៃទី ២៧ មេសា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ ស្តាតអូឡាំពិក ចាប់ពីម៉ោង ១០ ព្រឹកតទៅ។

វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!

វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top