Event

មិនធម្មតា! ផ្សារទំនើប NORO LANE កំពុងបង្ហាញពីសក្តានុពលថ្មីនៃទីក្រុងភ្នំពេញនិងអាចទាក់ទាញមនុស្សបានរាប់ពាន់នាក់

កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥  ផ្សារទំនើប Noro Lane បានប្រកាសពីការបើកដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងទីក្រុងភ្នំពេញ និងជាកន្លែងថ្មីមួយដ៏សម្បីរបែបសម្រាប់ការទិញទំនិញ ការកម្សាន្ត និងរបៀបរស់នៅយ៉ាងថ្មីស្រឡាងសម្រាប់យុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញផងដែរ ផ្សារទំនើបនេះក៏កំពុងតែទាក់ទាញភ្ញៀវរាប់ពាន់នាក់ផងដែរ។

នៅក្នុងកម្មវិធី បើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Noro Lane ក៏មានការអញ្ចើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ ។

លើសពីនេះទៅទៀត សម្រាប់ចំណុចដ៏លេចធ្លោមួយរបស់ផ្សារទំនើប Noro Lane នេះ គឺជាផ្សារទំនើបមួយដែល ស្ថិតនៅក្នុងចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញហើយ Noro Lane ក៏ជាកន្លែងប្រមូលផ្ដុំដោយ អាហារ សិល្បៈ និងការកម្សាន្ត ដែលផ្ដល់បទពិសោធន៍បែប ទំនើប និងសប្បាយសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង។

ការសម្រេចកែលម្អលើផ្សារទំនើប ណូរ៉ូលែន នេះ គឺដើម្បីឲ្យអតិថិជនទទួលបានបរិយាកាស ងាយស្រួល សម្បូរបែប ស្របតាមការនិយមរបស់មនុស្សជំនាន់ថ្មី នេះធ្វើឱ្យមានឱកាសសម្រាប់យើងក្នុងការបង្កើតអ្វីមួយពិសេស និងខុសប្លែកពីគេ យើងផ្ចិតផ្ចង់ខ្លាំងលើភាពច្នៃប្រឌិត យើងបង្កើត Concept ថ្មីៗ ដូចជា៖

o ណូរ៉ូ លន (Noro Lawn)

o ណូរ៉ូ ស្គូល (Noro School)

o ណូរ៉ូ ខេម (Noro Camp) មានកន្លែងអង្គុយលំហែកាយបែបបោះតង់នៅខាងក្នុងផ្សារទំនើបផ្ទាល់ ដែលអាចឲ្យយុវវ័យ អ្នកធ្វើការមកបំពេញការងារយ៉ាងងាយស្រួល ក៏ដូចជាជួបជុំគ្នាពេលល្ងាចចុងសប្តាហ៍ផងដែរ

លើសពីនេះទៅទៀត នាពេលខាងមុខនេះផ្សារទំនើប Noro Lane ក៏នឹងបន្តរៀបចំព្រឹត្តិការណ៍ទាក់ទាញដទៃទៀតដូចជា កម្មវិធីតាមរដូវកាល កម្មវិធីបែបសហគមន៍ និងការផ្សព្វផ្សាយផ្សេងៗ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់សាធារណៈជនផងដែរ។

នៅក្នុងកម្មវិធីបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Noro Lane មានសកម្មភាពចម្បងដូចជា៖

១. ពិធីកាត់ខ្សែបូរណ៍ជាមួយភ្ញៀវកិត្តិយស

២. ការប្រគំតន្រ្តីដោយក្រុមតន្រ្តីពេញនិយម និង DJ

៣. កម្មវិធី “Spend & Win” ដែលមានរង្វាន់ច្រើនសន្ធឹកសន្ធាប់

៤. បរិយាកាសតុបតែងស្អាតទាក់ទាញសម្រាប់ថតរូប

៥. ការផ្តល់ជូនពិសេសពីហាងជាច្រើនក្នុងផ្សារ Noro Lane

៦. កម្មវិធីសម្រាប់ក្មេងៗ រួមមានការទស្សនាកុនបែប គំនូរជីវចល

គួរជម្រាបថា ក្នុងដំណើររីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មទាំង១៤ ឈរជើងរឹងមាំជាង៤០ឆ្នាំ ជីប ម៉ុង នៅតែបន្តប្រកាន់យកឆន្ទៈមោះមុតក្នុងការលើកតម្កើងគ្រប់សមិទ្ធផលដែលសាងឡើងដោយស្នាដៃកូនខ្មែរវិនិយោគទៅលើរបត់បែបផែនថ្មីដើម្បីជាឱកាសពង្រីកអាជីវកម្មនិងបម្រើគ្រប់តម្រូវការរបស់អតិថិជន៕

Most Popular

To Top