(ភ្នំពេញ)៖ ដើមខែភ្លាម នៅថ្ងៃទី០៦ ឧសភា ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនបង្អង់យូរ បន្ដផ្តល់ជូនរង្វាន់ដល់អតិថិជនមហាសំណាងភ្លាមៗតែម្តង ពីកម្មវិធី «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ $ 1,000,000» ដែលជាការចាប់ឆ្នោតផ្សងសំណាងពីការកាត់សំបកកេសជាលើកទី ២ រកឃើញអតិថិជនសំណាងឈ្នះ ម៉ូតូ ៣រង្វាន់ និងទូរស័ព្ទដៃ Samsung ៧៥០រង្វាន់។ នៅក្នុងថ្ងៃតែមួយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានប្រគល់រង្វាន់ជាទឹកប្រាក់សុទ្ធ និងរថយន្តស៊េរីទំនើប ជូនអតិថិជន របស់ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ទឹកក្រូចអាយស៍កូឡា និងCAMBODIA BEER ដែលសរុបជាទឹកប្រាក់ជាងកន្លះលានដុល្លារ។
រោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស វិនិយោគរាប់រយលានដុល្លារ លើស្តង់ដារផលិតផល «Made in Cambodia» តាមរយៈការប្រើប្រាស់ម៉ាស៊ីន បច្ចេកវិទ្យាទំនើបចុងក្រោយ និងគ្រឿងផ្សំល្អពីអឺរ៉ុប។ ខ្មែរប៊ែវើរីជីស ទទួលវិញ្ញាប័នបត្រ និងពានរង្វាន់ជាច្រើនទៀតដូចជា៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ASEAN-OSHNET Excellence Award ជាពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន, ពានមាសឧស្សាហកម្មបៃតងកម្ពុជា ព្រមទាំង ទទួលបានមេដាយ Monde Selection សរុប ៤៥គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ និងទទួលបានមេដាយពិសេស ជាក្រុមហ៊ុនឈ្នះមេដាយរយៈពេល១០ ឆ្នាំ ជាប់ៗគ្នា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរយកចិត្តទុកដាក់ខ្លាំងបំផុតលើស្តង់ដារផលិតផល ដើម្បីធានាបានថា អតិថិជនទាំងអស់ ទទួលបាននូវផលិតផល ដែលមានសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។
ឱកាសទទួលបានរង្វាន់មិនទាន់អស់នៅឡើយទេ! សម្រាប់បងប្អូនដែលបានទិញភេសជ្ជៈប៉ូវកម្លាំង VIKINGZ, DAZZ, KIZZ, ICY COOL និងទឹកពិសា កម្ពុជា សូមបន្តរក្សា បំពេញឈ្មោះ កាត់សំបកកេស ដើម្បីផ្សងសំណាង។ កុំបោះសំបកចោលឱ្យសោះ ព្រោះសំបកកេសនេះ ជាលាភសំណាងជូនអតិថិជន ដែលមានរង្វាន់ជាច្រើនដូចជា៖ ផ្ទះអាជីវកម្មពី ជីប ម៉ុង លែន, ទូរស័ព្ទ Samsung ជាង ៥,០០០ រង្វាន់ និងម៉ូតូ Vespa ចំនួន ១៨ គ្រឿង កំពុងរង់ចាំម្ចាស់មហាសំណាងជាច្រើននាក់ផងដែរ!
សូមបញ្ជាក់ថា កម្មវិធីមហាសំណាងនេះ នៅសល់ ៣ លើកទៀត៖
�� លើកទី ៣៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥
�� លើកទី ៤៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥
�� លើកទី ៥៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥
គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយផលិតផលក្នុងស្រុក។




