Event

មានឈ្មោះជាពោះម៉ាយ កូនក្នុងបន្ទុក៦នាក់ ចម្លែកអីយ៉ាងនេះមានសំណាង ឈ្នះរថយន្តសេរីថ្មី ពីអាយស៍កូឡា

(កំពង់ចាម)៖គេថាសំណាងមនុស្សពិតជាមើលមិនឃើញ! បងប្រុសមានសំណាងរូបនេះមានឈ្មោះ ឡុង ឡេន  រស់នៅ ភូមិបផាត់ ឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកដកស្វាយចន្ទី និងជាអ្នកនេសាទត្រីតិចតួចក្រៅពីរបរកសិកម្ម។បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា គាត់តែងតែទិញទឹកក្រូចអាយស៍កូឡាញាំជាប្រចាំ ។ទិញដូចតែរាល់ដង តែចម្លែកអីតែថ្ងៃនេះ មូលភ្លាមឃើញនៅលើកម្របដបខុសប្លែកពីធម្មតា គ្រាន់តែដឹងថាឈ្នះបានឡានភ្លាម ស្រែកហ៊ោឡើងផ្អើរ អស់អ្នកជិតខាងតែម្តង ។

បងប្រុសបានបន្តទៀតថា មិននឹកស្មានជាតិនេះមានឱកាសមានសំណាងបានឡានជិះហ្នឹងគេបែបនេះទេ​។ បើពឹងលើចំណូលរាល់ថ្ងៃ ទោះរកមួយជីវិតនេះក៏គ្មានលទ្ធិភាពទិញឡានជិះហ្នឹងគេដែរ។ សព្វថ្ងៃនេះ បងប្រុសជាពោះម៉ាយមានកូនក្នុងបន្ទុក៦នាក់ ហើយក្នុងនោះក៏មានកូនតូចប្រហែល២ខួបត្រូវនៅក្នុងបន្ទុកនៅបំបៅដោះគោនៅឡើយ។ជីវភាពរាល់ថ្ងៃ រកបានមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ ព្រោះការងារដកដំណាំមិនមែនមានឱ្យដករាល់ថ្ងៃនោះទេ។ គាត់បានបន្តទៀតថា រង្វាន់នេះពិតជាធំមិនអាចកាត់ថ្លៃបានទេសម្រាប់ជីវិតគាត់ អាចជួយសម្រួលដល់ការធ្វើដំណើរជាមួយក្រុមគ្រួសារឱ្យកាន់តែងាយស្រួលជាងមុន ។

អាយស៍ កូឡា, ជាមួយ IZE COLA ម្ហូបអ្វីក៏ឆ្ងាញ់!

ទឹកក្រូច អាយស៍ កូឡា ស្រស់ស្រាយ សប្បាយៗ គ្រប់ពេល!

Most Popular

To Top