ភ្នំពេញ៖ ត្រៀម!! ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃ រញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរ ធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសាជាយូរមកហើយនោះ នឹងក្លាយជាការពិតឆាប់ៗនេះហើយ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀមរាំសប្បាយតាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េ ហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ?
មែនហើយ! ឥឡូវច្បាស់ការមែនទែនហើយ គឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូលមកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ។
ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក 4 រូបរួមមាន CL, Park Bom, Sandara Park និង Minzy មានឈ្មោះបោះសំឡេងល្បឺរន្ទឺពាសពេញពិភពលោក ជាពិសេសនៅអាស៊ី រួមទាំងនៅខ្មែរ យើងផង ដែលអ្នកស្នេហាវិស័យតន្ត្រី K-POP ណាក៏ស្គាល់រូបក្រុមស្រីស្អាតនេះច្បាស់តាមរយៈបទដ៏ល្បីល្បាញ “Fire” ហើយបទល្បីៗរបស់ក្រុមនេះមានជាច្រើនទៀតរួមមានបទ “Come Back Home” បទ “Lonely” បទ “I Don’t Care” បទ “Ugly” បទ “Can’t Nobody” បទ “Go Away” បទ “Clap Your Hands” និងបទ “Do You Love Me” ផងដែរ។
ច្បាស់ណាស់ លើកនេះនឹងកាន់តែកក្រើកជាងលើកណាៗទាំងអស់ ព្រោះនេះជាលើកទី1 ហើយក្នុងប្រវត្តិសាស្ត្រដែល 2NE1 មានឱកាសមកសម្ដែងទាំងក្រុមនៅស្រុកខ្មែរ អមដោយឆាកតន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យដែលបំពាក់ប្រព័ន្ធភ្លើង LED ធំៗត្រជាក់ភ្នែក និងប្រព័ន្ធសំឡេងបុកខ្លាំង ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួលមិនធ្លាប់មាន។
សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូល Idol របស់យើងក្នុងមហាព្រឹត្តការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ហើយសំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ឆ្ងាញ់លើសពីស្រាបៀធម្មតា GANZBERG Snow Cool Like That សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy.
