Event

លាភចូលបណ្តាក់ថ្ងៃគ្នា!បងប្អូនកសិករខ្មែរ២រូបមកពីខេត្តកំពតនិងកណ្តាលត្រូវរង្វាន់ធំលុយសុទ្ធ១១,១១១ដុល្លារពីភេសជ្ជៈប៉ូវកម្លាំងវើក!

(ភ្នំពេញ)៖ ទើបតែដឹងថាមានលាភធំចូលបណ្តាក់គ្នា លុយសុទ្ធចំនួន ១១,១១១ ដុល្លារ ពេលក្រុមហ៊ុនទាក់ទងឱ្យមកទទួលរង្វាន់នៅរោងចក្រ ខ្មែរ ប៊ែវើរីជីសផ្ទាល់! បងប្រុសម្ចាស់សំណាងធំ មានឈ្មោះ យ័ន សុខ មកពីខេត្តកំពត និងបងស្រីម្ចាស់សំណាងមួយរូបទៀត មានឈ្មោះ សួស សុខជា ជាអ្នកមកពីខេត្តកណ្តាល សុទ្ធសឹងតែមានរបរជាកសិករដូចគ្នា បានមកធ្វើឯកសារទទួលរង្វាន់ ខុសគ្នាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចៃដន្យជាងគេ គឺរូបគាត់ដែលជាប្រជាកសិករទាំងពីរ សុទ្ធតែត្រូវរង្វាន់ធំ លុយសុទ្ធ ១១,១១១ ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង វើក ក្រោយពីទិញយកមកពិសា ១ កំប៉ុងប៉ុណ្ណោះ បន្ទាប់ពីនឿយហត់អស់កម្លាំងពីការងារស្រែចំការ។ រៀបរ៉ាប់ដោយក្តីរំភើប បងប្រុស យ័ន សុខ បានបង្ហាញពីក្តីរំភើបឥតឧបមា មិននឹកស្មានថារូបគាត់អាចមានឱកាសឈ្នះចំនួនទឹកប្រាក់ច្រើនបែបនេះ ដោយគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាផលិតផល ផលិតក្នុងស្រុកក្រោមស្នាដៃកូនខ្មែរបែបនេះ។ ជាបំណងប្រាថ្នាដែលតែងតែប៉ងជាយូរមកហើយ បងប្រុសមិនចាំយូរ នឹងយកប្រាក់រង្វាន់នេះ ទៅសាងសង់ផ្ទះថ្មី ជាទីជម្រកសមរម្យ ទូលំទូលាយមួយ ព្រោះការខិតខំជាមួយរបររាល់ថ្ងៃ សល់ត្រឹមផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ។ មិនខុសគ្នាប៉ុន្មានទេ បងស្រីម្ចាស់រង្វាន់មកពីខេត្តកណ្តាល បានរៀបរាប់ទាំងក្តីត្រេកអរពន់ពេក ហើយក៏មានបំណងចង់យកប្រាក់រង្វាន់នេះទៅធ្វើផ្ទះឱ្យបានជាជម្រកសមរម្យសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសងបំណុលដែលមានលើខ្លួន និងចែកកូនចៅមួយចំណែក សម្រាប់ធ្វើដើមរកស៊ីផ្សេងៗ។

 ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top