ភ្នំពេញ៖នាពីព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Ford Cambodia និងអ័រគីដេ ឌីវែឡុបម៉ិន “Orkide Development” បានរួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នា គឺព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត ២០២៥ “Beyond The Road 2025 Test Drive Festival 2025” ដែលប្រព្រឹត្តនៅបុរី Orkide The Botanic City ស្ថិតនៅផ្លូវជាតិលេខ៦។
ក្នុងពិធីបើកជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានលើកឡើងថា ការសហការនេះបង្ហាញពីគោលបំណងរបស់យើង ក្នុងការបង្កើតឲ្យមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។
លោកបានបន្តថា ការរៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខដមសម្រាប់បងប្អូនរស់នៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។
គួរឲ្យបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តឡើង ៣ ថ្ងៃពេញចាប់ពីថ្ងៃទី ៦ដល់ ៨ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹកដល់ ១០ យប់ ជាឱកាសពិសេសសម្រាប់អ្ននេះជាឱកាសដ៏ល្អសម្រាប់ឲ្យអ្នកដែលចង់ដឹងអំពីសមត្ថភាពពិតប្រាកដនៃរថយន្តដែលអ្នកកំពុងមាន ឬសម្រាប់អ្នកមានបំណងចង់ទិញធ្វើការសាកល្បងផ្ទាល់ជាមួយនឹងផ្លូវសម្រាប់បើកល្បឿនយឺត ខ្សាច់ ទឹក ភក់ និងថ្ម ហើយក៏មានផ្លូវល្បឿនលឿន បើកលក្ខណៈ off-road ជាមួយនឹងអ្នកជំនាញ។
រួមទាំងការដាក់តាំងបង្ហាញនៅម្ហូបអាហារ វត្ថុអនុស្សារីយជាសិប្បកម្មខ្មែរដោយសមាគមអភិវឌ្ឍន៍សង្គមខ្មែរជាការលើកស្ទួយសិប្បករក្នុងស្រុក និងការគាំទ្រផលិតផលខ្មែរ ហើយក៏មាននូវការប្រគុំតន្ត្រីដោយមានការចូលរួមពីតារាល្បីៗផងដែរ។
ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន អ័រគីដេ ក៏មានការផ្ដល់ជូនយ៉ាងអស្ចារ្យនាពាក់កណ្តាលឆ្នាំ Mid Year Special Deals បង់អត់ការប្រាក់រហូតដល់ ៣៦ ខែ ត្រឹម៨៨៨ដុល្លារ/ខែ។ បង់តិចជាងមុន ចំណេញច្រើនជាងមុន!៕
សម្រាប់ព័ត៌មានលំអិត៖ +855 98 733 333
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក ៖ m.me/orkidedevelopment
http://t.me/OrkideDevelopment_Telegram









