Event

ក្រុមហ៊ុន RMA Cambodia ធ្វើសន្និសីទសារព័ត៌មានប្រកាសតម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិក

ភ្នំពេញ៖ក្រុមហ៊ុន RMA Cambodia នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិក» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia “ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” និងលោក Devin Barta ក្រុមប្រឹក្សាភិបាលរបស់ AmCham និងអ្នកតំណាងស្ថានទូតអាមេរិក និងសភាពាណិជ្ជកម្មអាមេរិក។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ក្នុងពិធីសន្និសីទសារព័ត៌មានស្តីពី “តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិក” ឲ្យដឹងថា ក្រុមហ៊ុន RMA ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានវិនិយោគនៅប្រទេសកម្ពុជាតាំងឆ្នាំ ១៩៩២ ដែលមានមូលដ្ឋាននៅក្រុងហុងកុង និងក្រុមហ៊ុនធំបំផុតនៅសហរដ្ឋអាមេរិកដែលចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។ កម្ពុជាយើងប្រសិនបើនិយាយវិស័យយានយន្ត អ្នកទំាងនោះនឹងស្គាល់ក្រុមហ៊ុន RMA ពីព្រោះក្រុមហ៊ុន RMAឈានមុខគេវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន RMA Cambodia នាពេលបច្ចុប្បន្ននេះមានបុគ្គលិកជាង ៥០០០ នាក់សុទ្ធសឹងជាជនជាតិខ្មែរទាំងអស់ ហើយក្រុមហ៊ុនបានធ្វើការសង្គមជាច្រើននៅកម្ពុជាដោយចំណាយប្រហែល ៥០ ម៉ឺនដុល្លារអាមេរិក ទំាំងវិស័យអប់រំ មនុស្សធម៌ ការងារ និងបរិស្ថាន។
អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបន្ថែមទៀតថា ថ្ងៃនេះជាថ្ងៃពិសេសមួយទៀត គឺរថយន្តនាំចូលពីសហរដ្ឋអាមេរិកពន្ធនាំចូលសូន្យ “០” ហើយក៏ជាដំណឹងល្អដល់អតិថិជនរបស់ក្រុមហ៊ុន RMA Cambodia ដែលតែងតែគាំទ្រក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុន RMA នៅប្រទេសកម្ពុជា។ តម្លៃពិសេសសម្រាប់រថយន្ត JEEP WRANGLER RUBICON តម្លៃ ១០,៤៩០០ ចុះនៅសល់មកត្រឹម ៩៧៩០០ ដុល្លារអាមេរិក រថយន្ត RAM 1500 REBEL តម្លៃ ១០,៧៩០០ ចុះនៅសល់មកត្រឹម ៩៩៩០០ ដុល្លារអាមេរិក និងរថយន្ត FORD RAPTOR F150 ចុះនៅសល់មកត្រឹម ១៤,៩០០០ ដុល្លារអាមេរិក។
លោក ងន សាំង បានបញ្ជាក់ថា ទីផ្សាររយន្តនៅកម្ពុជាសព្វថ្ងៃនេះ រថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះ ហើយលោកសង្ឃឹមថា នៅចុងឆ្នាំ២០២៥ ចំនួនរថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះចំនួន ៦០ ភាគរយប្រៀបធ្រៀនចំនួនរថយន្តទំាងអស់ ចំណែករយយន្តជជុះនៅសល់ ៤០ ភាគរយ។ AmCham ជាសមាគមសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ហើយ RMA ជាសមាជិកនៃសមាគមសភាពាណិជ្ជកម្មអាមេរិក។

Most Popular

To Top