កាលពីយប់មិញ ពិតជាកក្រើកជាមួយការសម្តែង លើឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ Road 2the Starរដូវកាលទី៤ ពីមួយឆាកទៅមួយឆាកពិតជាអស្ចារ្យ ធ្វើអោយឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដូវកាលទី៤នេះ ពោរពេញដោយសម្លេងហ៊ោកញ្ជ្រៀវពេញស្ទូឌីយូ។
ចំណែកឯបេក្ខជនTop5ទាំង៥រូប ពិតជាប្រឹងប្រែងបញ្ចេញអស់ នូវសមត្ថភាព ដើម្បីដណ្តើមយកពានសម្រាប់រដូវកាលថ្មី ។ ៤វិញ្ញាសាររួមបញ្ចូលគ្នា លើឆាកតែមួយពិតជាធ្វើអោយអ្នកទស្សនាសសើរមិនដាច់ពីមាត់ នូវទេពកោសល្យបេក្ខជន Road 2theStar ដែលអាចធ្វើបានគ្រប់វិញ្ញាសារ មិនថា បង្ហាញម៉ូដ សម្តែង ច្រៀង អមដោយក្បាច់រាំ និងការសម្តែងសូយ៉ាងជក់ចិត្ត។
ជើងខ្លះប៉ះជើងខ្លាំង ទីបំផុត សុរ:ភិន RS02 ពិតជាធ្វើបានល្អមិនថាបទមនោសញ្ចេតនា បទញាក់ ក្បាច់រាំហើយអាចរាំរបាំបុរាណបានទៀតផង ជាពិសេស សុរ:ភិន ក៏ទទួលបានការVoteគាំទ្រយ៉ាងច្រើន រហូតដណ្តើមបានពាន Road 2the Starរដូវកាលទី៤ គួរបញ្ជាក់ថា សុរ:ភិនជាបេក្ខជនជើងខ្លាំងមួយរូប តាំងពីវគ្គជម្រុះដំបូង រហូតដល់សប្តាហ៍ចុងក្រោយ សុរ:ភិន បានអភិវឌ្ឈន៍សមត្ថភាពកាន់តែខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ហើយនៅឆាកផ្តាច់ព្រ័ត្រនេះ សុរ:ភិន កាន់តែលេចធ្លោ ស័ក្កសមជាជាម្ចាស់ពាន Road 2the Star រដូវកាលទី៤ នេះ ។
គួរបញ្ជាក់ថា ហ្គេតប៊ី គឺជាផលិតផលរបស់ក្រុមហ៊ុនមែនដឹមជប៉ុន ហើយម៉ាកយីហោហ្គេតប៊ី គឺមានដើមកំណើតនៅប្រទេសជប៉ុន ហ្គេតប៊ី មានទស្សន:វិស័យជួយគាំទ្រយុវជនកម្ពុជា ហើយហ្គេតប៊ីបានឧបត្ថម្ភផ្តាច់មុខកម្មវិធី Road 2the Star ៤រដូវកាលមកហើយ មិនត្រឹមតែជាអ្នកឧបត្ថម្ភកម្មវិធីប៉ុណ្ណោះទេ ហ្គេតប៊ី បានកែប្រែ
បេក្ខជនអោយកាន់តែស្រស់សង្ហា និងមានភាពលេចធ្លោ ជាមួយផលិតផលហ្គេតប៊ីជាច្រើនប្រភេទ ដូចជាផលិតផលច្នៃម៉ូដសក់ GATSBY Styling Wax, Styling Pomade, ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី , រ៉ូលអនលុញក្លៀក ,ស្ព្រៃយិ៍បាញ់ក្លៀក, និងទឹកអប់ហ្គេតប៊ី ជាដើម។



















