Event

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការឧបត្ថម្ភ ផលិតកម្ម ក្លាបយ៉ាហ៊ែន (KlapYaHandz) ដើម្បីអភិរក្សនិងលើកស្ទួយ វប្បធម៌ សិល្បៈ តន្ត្រីខ្មែរ តាមរយៈការបញ្ចេញអាល់ប៊ុម​ NEOROOTS ក្រោមប្រធានបទ «វប្បធម៌ខ្មែររស់ព្រោះកម្ពុជា»

(ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុមថ្មី NEOROOTS ដែលសហការរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការបន្លិចនូវការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប ដោយមានការសហការឧបត្ថម្ភពីទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា កម្មវិធីនេះធ្វើឡើងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ថ្ងៃទី ១០ ខែ តុលា ឆ្នាំ​ ២០២៥ ដោយមានការចូលរួមពីសំណាក់លោកអគ្គនាយកបន្តវេន អ៊ឹង វីរ: តំណាងឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងថ្នាក់ដឹកនាំពីផលិតកម្ម KlapYaHandz និងអង្គការសិល្ប:ខ្មែរអមត:

ជាមួយគោលបំណងលើកស្ទួយ ថែរក្សាវប្បធម៌ខ្មែរ តាមរយៈសិល្បៈបុរាណនិងតន្ត្រីសម័យថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការបញ្ចេញអាល់ប៊ុមចម្រៀង ដែលរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណនិងសម័យ ដែលបានបង្កើតរស់ជាតិថ្មីនៃតន្ត្រីខ្មែរ និងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរយើងទៅកាន់អន្តរជាតិ។ ក្នុងចេតនានេះហើយបានជា ទឹកពិសាម្ពុជា និងទឹកក្រូចកម្ពុជាកូឡា រួមចំណែកលើកស្ទួយ គាំទ្រនិងសហការឧបត្ថម្ភដល់រាល់កម្មវិធីផ្សេងៗពាក់ព័ន្ធនឹងវប្ប ធម៌ សិល្បៈខ្មែរ។ ជាក់ស្តែងការសហការឧបត្ថម្ភដល់ផលិតកម្ម KlapYaHandz ក្នុងការបញ្ចេញអាល់ប៊ុម NEOROOTS  នេះផ្ទាល់តែម្តង។ 

ពិសេសជាងនេះទៅទៀតតាមរយ:សុន្ទរកថារបស់លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យល់ថាការគាំទ្រ «NEOROOTS » គឺជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យសិល្បៈនិងតន្ត្រីខ្មែរ ព្រមទាំងជួយបង្កើនសក្តានុពលឱ្យកាន់តែរីកចម្រើនដល់ឆាកអន្តរជាតិថែមទៀតផង។ «វប្បធម៌ខ្មែរ រស់ព្រោះកម្ពុជា – Hydrate the Culture» នេះបង្ហាញឱ្យឃើញពីឆន្ទ: និងគោលជំហរ របស់ទឹកពិសាកម្ពុជាដែលតែងឈរនៅពីក្រោយចាំជួយជ្រោមជ្រែងសិល្បៈខ្មែរឱ្យនៅកាន់តែមានភាពរស់រវើកនិងបន្តរីកចម្រើនជាមួយកូនខ្មែរគ្រប់ជំនាន់។

ដូចគ្នានេះដែរ លោក សុខ វិសាល ស្ថាបនិកផលិតកម្ម KlapYaHandz បានបង្ហាញថាអាល់ប៊ុម NEOROOTS មិនត្រឹមតែជាការបង្ហាញស្នាដៃតន្ត្រីទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ឱ្យយុវជនជំនាន់ថ្មីបានឃើញបានយល់ពីអត្តសញ្ញាណវប្បធម៌ សិល្ប: តន្ត្រីបុរាណខ្មែរ តាមរយៈតន្ត្រីបែបសហសម័យ។

អាល់ប៊ុម NEOROOTS គឺជាគម្រោងអាល់ប៊ុមថ្មីស្រឡាងមួយដែលមិនធ្លាប់មានពីមុនមករបស់ផលិតកម្ម KlapYaHandz។ ជាជំហានថ្មីនៃសំឡេងខ្មែរ ទាំងសិល្ប:វប្បធម៌ និងឧបករណ៍តន្រ្តីខ្មែរបុរាណត្រូវបានគាស់កកាយឡើងវិញមកបូកផ្សំជាមួយ   សិល្ប:សម័យទំនើប។ អាល់ប៊ុមនេះមិនត្រឹមតែផ្តល់ការកំសាន្តអារម្មណ៍ដល់អ្នកស្តាប់ទេ ប៉ុន្តែវាផ្តល់នូវរស់ជាតិថ្មីមួយដែលធ្វើឱ្យអ្នកស្តាប់ជាពិសេសយុវជនខ្មែរជំនាន់ថ្មីងាកមកយល់ដឹងពីតម្លៃនៃសិល្ប:តន្រ្តីបុរាណ ថាមិនគ្រាន់តែជាមរតកសម័យដើមនោះទេតែជាប្រភពមេសម្រាប់ការច្នៃប្រឌិតផងដែរ។

វប្បធម៌ខ្មែររស់ ព្រោះកម្ពុជា! ទឹកពិសាកម្ពុជា! តែងតែឈរពីក្រោយ​ លើកស្ទួយសិល្បៈវប្បធម៏ខ្មែរ!

កម្ពុជា កូឡា! រស់ជាតិសម្លេងថ្មី លើកកម្ពស់តន្រ្តីខ្មែរ!

Most Popular

To Top