(ភ្នំពេញ)៖ មានគូជីវិតល្អជារឿងសំណាងមួយហើយ តែអ្វីដែលសំណាងលើសនេះទៀត គឺមានដៃគូជីវិតនាំទៅរកលាភជ័យកាន់តែច្រើនទៀត!
គួរឱ្យច្រណែន គូស្វាមីភរិយាថ្មីថ្មោងទាំងអស់នេះដល់ហើយ មិនត្រឹមតែបានដៃគូជីវិតល្អទេ ថែមទាំងឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ពី CAMBODIA BEER ទៀតផង។
ដើម្បីអបអរសាទរ ដល់គូស្វាមីភរិយា ដែលបានឈ្នះរង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ ក្រុមហ៊ុន ខ្មែរ ប៊ែរើរីជីស បានរៀបចំកម្មវិធីប្រគល់រង្វាន់យ៉ាងអធិកអធម នេះឡើង នៅ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ផ្ទាល់តែម្តង។
ក្នុងកម្មវីធីដ៏ពិសេសនេះ ក៏មានវត្តមាន លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអញ្ជើញចូលរួមសំណេះសំណាល ដោយក្តីរំភើបរីករាយ និងស្និទ្ធស្នាល ជាមួយនឹងបងប្អូនគូស្នេហ៍ថ្មីថ្មោងផងដែរ។ ខ្មែរ ប៊ែវើរីជីស សូមអបអរសាទរ ដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានឈ្នះរង្វាន់អាពាហ៍ពិពាហ៍ពី CAMBODIA BEER ដែលរួមមាន រថយន្ត FORD RANGER, ទូរស័ព្ទ SAMSUNG GALAXY Z FLIP 6, និងទឹកប្រាក់ 1000ដុល្លា ជាច្រើនរង្វាន់ ព្រមទាំងថ្លែងអំណរគុណដល់ អតិថិជន ព្រមទាំងគូស្វាមីភរិយាទាំងអស់ ដែលបានជ្រើសរើសគាំទ្រផលិតផលខ្មែរពី ក្រុមហ៊ុនកូនខ្មែរ ដើម្បីបម្រើបរិយាកាសរីករាយនៅថ្ងៃមង្គលដ៏មានន័យ។
រង្វាន់អាពាហ៍ពិពាហ៍ដែលបានប្រគល់នៅកម្មវិធីនេះ មិនគ្រាន់តែជារង្វាន់ធម្មតានោះទេ តែជាអំណោយ អនុស្សាវរីយ៍តំណាងឲ្យ សេចក្ដីស្រឡាញ់ សេចក្ដីសុខ និងលាភជ័យសំណាង សម្រាប់គូស្វាមីភរិយាថ្មីថ្មោងទាំងអស់។ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សូមជូនពរឲ្យគ្រួសារថ្មីទាំងអស់ មានសុភមង្គល ទ្រព្យសម្បត្តិហូរហៀរ ទទួលបានជោគជ័យក្នុងជីវិតគូ ជារៀងរហូត។
មួយលានក្តីស្រឡាញ់ពី CAMBODIA BEER!
ពិសាដោយការទទួលខុសត្រូវ!




