Event

ខ្មែរ ប៊ែវើរីជីស និង ផលិតកម្ម Galaxy សហការនាំយកទស្សនីយភាពទៅ ៣៨ទីតាំង គ្រប់ខេត្ត-ក្រុង តាមរយៈមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្សឆាប់ៗនេះ

(ភ្នំពេញ) ក្នុងបេសកកម្មលើកស្ទួយ វប្បធម៌ សិល្បៈ តន្រ្តីខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ ផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលនឹងធ្វើឡើងចំនួន ៣៨ ទីតាំង នាំយកភាពសប្បាយរីករាយ ដល់បណ្តាអ្នកគាំទ្រគ្រប់តំបន់ទូទាំងប្រទេស។  

កម្មវីធីនេះ ធ្វើនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយមានការចូលរួមរបស់ លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, Øអ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប, ស្ថានីយទូរទស្សន៍ BAYON, MYTV និង សិល្បករ-សិល្បការិនីជួរមុខល្បីៗជាច្រើនទៀត។

ការរួមសហការគ្នានេះ ជាចក្ខុវិស័យវែងឆ្ងាយរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងការចូលរួមអភិវឌ្ឍវិស័យសិល្បៈ តន្រ្តី និងបង្កើតឱកាសដល់សិល្បករ-សិល្បការិនីជំនាន់ថ្មីឱ្យបានបង្ហាញសមត្ថភាព ទេពកោសល្យ និងការច្នៃប្រឌិតរបស់ខ្លួន។ ពិសេសជាងនេះទៅទៀតតាមរយ:សុន្ទរកថារបស់លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែងថា តន្ត្រីមិនត្រឹមជាការកម្សាន្តទេ ប៉ុន្តែជាភាសាសកលដែលអាចបង្ហាញអត្តសញ្ញាណជាតិខ្មែរ និងជួយលើកកម្ពស់វប្បធម៌របស់យើងឲ្យឈានដល់ឆាកអន្តរជាតិ។

លើសពីការប្រកាសជាផ្លូវការនេះ ខ្មែរ ប៊ែវើរីជីស និងដៃគូសហការ បានបង្ហាញពីភាពស្និទ្ធស្នាល និងគោលដៅរួមគ្នា  ព្រមទាំងធ្វើដំណើរទស្សនកិច្ចនៅតាមផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដើម្បីទស្សនាស្នាដៃកូនខ្មែរ ជួបសំណេះសំណាលជាមួយអាជីវករ ទទួលទានអាហារខ្មែរ និង​សកម្មភាពផ្សេងៗទៀតផង។ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញានៅតែបន្តជំរុញការអភិវឌ្ឍសិល្បៈខ្មែរគ្រប់ទម្រង់ តាមរយៈការនាំយកតន្រ្តីគ្រប់រសជាតិដល់ប្រជាជនខ្មែរទូទាំងប្រទេស និងបង្កើតឱកាសសម្រាប់សិល្បករ-សិល្បការិនី ដើម្បីបានបញ្ចេញ សមត្ថភាព គំនិតច្នៃប្រឌិត តាមរយៈបទចម្រៀង ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!

EXPREZ ជំរុញភាពច្នៃប្រឌិត លើកស្ទួយសិល្បៈតន្ត្រីខ្មែរឱ្យរស់រវើកគ្រប់ជំនាន់!

ដាហ្ស បង្កើនថាមពលដល់សិល្បៈ តន្រ្តីខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ!

Most Popular

To Top