Event

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ សហការគ្នាបង្កើនភាពស្និទ្ធស្នាលរវាងមាតាបិតា និងកូនៗក្នុងកន្លែងតែមួយ

លើសពីមជ្ឈមណ្ឌលលក់ទំនិញ ដែលប្រមូលផ្ដុំទៅដោយម៉ាកយីហោជាតិ និងអន្តរជាតិល្បីៗ ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន៣ រួមមានសាលារៀនលំដាប់អន្តរជាតិ Authentic Advanced Academy (AAA), មជ្ឍមណ្ឌលកម្សាន្តសម្រាប់កុមារ Funderland និងក្រុមហ៊ុន Baby Outlet  ដើម្បីបន្តផ្ដល់នូវបទពិសោធន៍គ្មានដែនកំណត់ រួមចំណែកបន្ថែមការបណ្ដុះបណ្ដាលភាពឆ្លាតដល់កុមារ បង្កើនភាពស្និទ្ធស្នាលរវាងមាតាបិតា និងកូនៗក្នុងកន្លែងតែមួយ។

តាមរយៈសុន្ទរកថាដ៏មានន័យរបស់ លោកជំទាវ លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល នាឱកាសប្រកាសជាផ្លូវការ លើការសហការរួមគ្នានេះ បានមានប្រសាសន៍ថា៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល យើងខ្ញុំ បាននឹងកំពុងបន្តបេសកកម្មកសាងម៉ាកយីហោ ផ្សារទំនើបរបស់កូនខ្មែរយើងមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលកម្សាន្ត និងអប់រំ ដ៏មានប្រជាប្រិយភាពមួយប្រចាំប្រទេសកម្ពុជា ក៏ដូចជាក្លាយជាគោលដៅទេសចរណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាពិសេសយើងនឹងខិតខំប្រឹងប្រែងរក្សាឱ្យបាននៅគោលជំហរបន្តដឹកនាំ កសាងទំនុកចិត្តដល់ប្រជាជនខ្មែរគ្រប់ៗរូប មានជំនឿលើម៉ាកយីហោខ្មែរ ដែលបានរួមគ្នាបង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាក់ស្តែងដូចសមិទ្ធផលផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ»។

លោកជំទាវ អគ្គនាយិកា ក្រុមហ៊ុន ក្រុមហ៊ុន ជីប ម៉ុង រីថែល បញ្ជាក់បន្ថែមថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ យើង នឹងបានឃើញនូវវត្តមានរបស់ដៃគូពាណិជ្ជកម្ម ទាំងអស់នៅជាន់ទី២ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលយើងបានផ្លាស់ប្តូរ floor concept ទៅជា concept Edutainment មានទាំងសាលារៀន និង កន្លែងក្មេងលេង សម្រាប់ សិស្ស និងសមាជិកគ្រួសារ។

ការរីកចម្រើនទាំងនេះបានបង្ហាញថា ក្រុមហ៊ុន ជីប ម៉ុង រីថែល មិនត្រឹមតែជាអ្នកដឹកនាំនៅក្នុង    វិស័យផ្សារទំនើប តែប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសហការដែលមានចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖.  +855 93 922 888 , +855 66 401 222, +855 87 322 522

Most Popular

To Top