Event

Ford បានដាក់បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៦ជាមួយការរចនាថ្មីទំនើបធំទូលាយ ប្រកបដោយផាសុកភាព

ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធី​សម្ពោធ​ជាផ្លូវ​ការ​​ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយក​នៃ​​ក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូន​អ្នកសារ​ព័ត៌មាន អ្នកផលិតមាតិកា និង​អតិថិជន​​ប្រមាណជាង 2,500នាក់។ 

លោក ងន សាំង អគ្គនាយក​នៃ​​ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាប្រភេទរថយន្ត Compact SUV ដែលស្អាត ឆ្លាត និងទំនើបលើសគេ និងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយឥឡូវនេះ រថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព រួមទាំង​មានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford។ រថយន្ត Ford Territory នេះ គឺត្រូវបានផលិត​នៅរោង​ចក្រ Ford ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយស្នាដៃកូនខ្មែរ ដែលជាបុគ្គលិកជំនាញ​ខាងផ្នែក​យាន​យន្ត ដូចនេះ យើងអាច​និយាយដោយ​មោទនភាពថា រថយន្ត Ford Territory គឺជា​រថយន្តដែល ផលិតនៅ​កម្ពុជា​​ ដោយ​ប្រជាជន​កម្ពុជា ជាមួយ​កម្រិត​​ស្តង់ដារ​ពិភពលោក។” 

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានការរចនាផ្នែកខាងមុខថ្មីស្រឡាង ដោយការរចនាភ្លើង LED បែប 3D ដែលផ្តល់ពន្លឺភ្លឺច្បាស់ រួមជាមួយភ្លើងបំភ្លឺពេលថ្ងៃ ដែលផ្តល់​នូវ​រូបរាង​ដ៏​ស្រស់ស្អាត និងស៊ីវីល័យ និងការរចនាយ៉ាន់ 19 អ៊ីញថ្មី ដែលផ្តល់នូវភាពរឹងមាំ និងស្រស់ស្អាតបន្ថែមទៀត សាកសមសម្រាប់​អតិថិជនគ្រប់រូប។

កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ​ដោយបំពាក់មកនូវ​ខ្នើយ​ទម្រេត​ក្បាលបែបថ្មីកាន់តែមាន​ផាសុកភាព​ជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែ​កប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌​ទឹកក្រូច​​​ដែល​​​តំណាង​អោយ​ថ្ងៃរះ​យ៉ាង​​​​ស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្ក​ជា​ភាព​ស្រស់ស្រាយ​នៅ​ពេល​បើកបរ។ 

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost 4 ស៊ីឡាំងថ្មី បង្កើនកម្លាំងសេះ 163PS និងកម្លាំងរមួល 250Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិចបង្វិល Rotary E-Shifter ដ៏ទំនើប និងប្រអប់លេខ 7 វគ្គអូតូ ​ដែលធ្វើ​អោយ​ការបើកបរកាន់តែរលូន ងាយស្រួល​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។ 

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥត​ខ្សែ​ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមាន​ប្រព័ន្ធ​កាមេរ៉ាឌីជីថលនៅកញ្ចក់មើល​ក្រោយ​ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និង​ប្រព័ន្ធ​ភ្លើង​​លម្អ​ផ្នែកខាងក្នុងរថយន្ត​ចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមាន​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​បែង​ចែកជា ២ ផ្នែក ដែលមានប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ។ 

ជាពិសេស រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 នៅតែបន្តបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន ដូចជា៖

  • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយ​​​ស្វ័យ​ប្រវត្តដោយ​គ្រាន់តែគ្រវៀសជើង (Hands-free Liftgate)
  • ប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តនៅពេលដើរចេញ (Intelligence Lock)
  • ប្រព័ន្ធបញ្ឆេះ/ពន្លត់រថយន្តពីចម្ងាយ (Remote Start/Stop)
  • ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes): សន្សំសំចៃ Eco, ផ្លូវធម្មតា Normal, ស្ព័រ Sport, ផ្លូវឧបសគ្គ Trail
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ​ (Adaptive Cruise Control)
  • ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Assist)
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ (Forward Collision Warning)
  • ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត (Automatic Emergency Braking)
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ (Rear Cross Traffic Alert)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
  • និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

លើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ខៀវ (Panther Blue) ពណ៌សកាម៉ៃ (Crystal Pear White) ពណ៌ប្រផេះ (Lustrous Gray) ពណ៌ខ្មៅ (Panther Black) ពណ៌ក្រហម (Ruby Red) និងជម្រើសពណ៌ថ្មីគឺ ពណ៌បៃតងខ្ចី (Oasis Green) ជាមួយនឹងតម្លៃពិសេសត្រឹមតែ $42,900 ដុល្លារតែប៉ុណ្ណោះ។ សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើ រថយន្ត Ford Territory​ ស៊េរីឆ្នាំ 2026 និងព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖ 

  • សាខាព្រះមុនីវង្ស 078 999 773​
  • សាខាទឹកថ្លា 095 939 939
  • សាខាទូលសង្កែ 078 935 935
  • សាខាជ្រោយចង្វារ 017 999 027 
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខា 60 ម៉ែត្រ 077 666 856
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

Most Popular

To Top