Event

ខ្មែរ ប៊ែវើរីជីស បន្តជាម្ចាស់ឧបត្ថម្ភធំក្នុងសង្វៀនប្រដាល់លើព្រឹត្តិការណ៍ «គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ជំរុញវិស័យគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ

(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស តែងតែបង្ហាញមុខក្នុងនាមជាម្ចាស់ឧបត្ថម្ភធំលើព្រឹត្តិការណ៍ប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេស កីឡាប្រដាល់គុនខ្មែរដែលកាន់តែមានសក្តានុពលខ្លាំងឡើងៗ និងមានព្រឹត្តិការណ៍ប្រកួតធំៗជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ដែលកីឡាករកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករមកពី ២៨ ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នេះ។

លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរំលេចថា៖ ក្នុងនាមជាយុវជនបន្តវេន ហើយក៏ជាអ្នកដែលស្នេហាវិស័យកីឡាស្រាប់ អ្វីដែលលោកតែងរំពឹកទុកជានិច្ច គឺចង់ឃើញកីឡារបស់ជាតិយើងកាន់តែមានសក្តានុពលនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញពីក្តីសោមនស្សរីករាយ និងមោទនភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីជំហរឹងមាំ ក្នុងការបន្តជួយជ្រោមជ្រែងលើវិស័យគុនខ្មែរ ជាពិសេសក្នុងការចូលរួមឧបត្ថម្ភធំលើវេទិកាខ្នាតអន្តរជាតិដូចជា «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក» នេះជាដើម។

ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី ៦ នេះ គឺជាការរៀបចំដោយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និងសហការរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តព្រះសីហនុ ដែលនឹងមានវត្តមានចូលរួមពីកីឡាករជើងខ្លាំងរបស់គុនខ្មែរយើង ព្រមទាំងកីឡាករបរទេសជាច្រើនរូបទៀត។

ខ្មែរ ប៊ែវើរីជីស អ្នកជំរុញកីឡាករ-កីឡាការិនីគុនខ្មែរ ឱ្យឈានដល់ព្រឹត្តិការណ៍ខ្នាតអន្តរជាតិ!
ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!

Most Popular

To Top