Event

តង់កម្ពុជា ជម្រកនៃក្តីសង្ឃឹម! CAMBODIA BEER រៀបចំឧបត្ថម្ភតង់ចំនួន ៥០០០ តង់ ត្រៀមជូនបងប្អូនជនភៀសសឹក

(ភ្នំពេញ)៖ ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា! ក្រោយប្រកាសឧបត្ថម្ភ និងនាំយកអង្កររាប់រយតោន ទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេសជូនជនភៀសសឹកជាច្រើនទីតាំងដោយផ្ទាល់ ពេលនេះ CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភ ៥០០០ តង់ ដើម្បីចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងខ្វះខាតជម្រករស់នៅបណ្តោះអាសន្នជាច្រើន។

ចាប់តាំងពីមានការផ្ទុះសង្រ្គាមឡើងមក CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំឧបត្ថម្ភទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេសដល់បងប្អូនជនភៀសសឹកនៅតាមតំបន់ទីទួលសុវត្ថិភាពគ្រប់កន្លែងដោយផ្ទាល់ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានលោកអ្នកឧកញ៉ា ភាព ហៀក លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ជាដើម។

ជាខ្មែរតែមួយ មើលឃើញស្ថានភាពលំបាករបស់បងប្អូនខ្មែរផ្ទាល់ភ្នែក CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភ ៥០០០ តង់ភ្លាមៗ ដែលពេលនេះ កំពុងរៀបចំត្រៀមដឹកទៅចែកជូនបងប្អូនជនភៀសសឹកនៅតាមតំបន់សុវត្ថិភាពនានា។

កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភជាហូហែទៅដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក រួមមានថវិកាសរុបរហូតដល់ទៅ ៦ លានដុល្លារ អង្កររាប់រយតោន ទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេស ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅដល់វីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹកតាមតំបន់។

ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា!

Most Popular

To Top