(ភ្នំពេញ)៖ ជាង ៤០ ឆ្នាំមកហើយ ក្រុមហ៊ុន ជីប ម៉ុង នៅតែរក្សាទំនុកចិត្តរបស់អតិថិជន មិនឱ្យខកបំណងឡើយ ដូចជាការស្វែងរកផលិតផលប្រេងឆា ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការបងប្អូន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញ ជាពិសេសគិតគូដល់សុខភាពប្រជាជនកម្ពុជាជាចម្បង។
ជាក់ស្តែង ជីប ម៉ុង ត្រេឌីង ដែលជាពហុពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសសម្ពោធនិងដាក់លក់ជាផ្លូវការនូវផលិតផលប្រេងឆាថ្មីចំនួន ២ ប្រភេទ នោះគឺ ប្រេងឆា HEALTHY PLUS ជាប្រេងចម្រាញ់ពីសណ្តែងសៀង ផលិតឡើងគិតគូពីសុខភាពគ្រប់ក្រុមគ្រួសារ មានគុណភាពខ្ពស់ អាចចម្អិនប្រចាំថ្ងៃ និងល្អសម្រាប់សុខភាពបេះដូង និងប្រេងឆា VEGGIES PLUS ជាប្រេងបន្លែសុទ្ធ ១០០% ជាជម្រើសល្អបំផុតសម្រាប់ចុងភៅដ៏ឆ្លាតវៃ លើគ្រប់មុខម្ហូប ជាពិសេសសម្រាប់បងប្អូនម្ចាស់អាជីវកម្មម្ហូបអាហារ។
ក្នុងឱកាសបើកសម្ពោធប្រេងឆា HEALTHY PLUS និង VEGGIES PLUS ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ច្បាស់ៗអំពីផលិតផលនាំចូលថ្មី ដែលនៅលើដបមានបង្ហាញពីធាតុផ្សំ ស្លាកសញ្ញា Logo Barcode មិនលាក់លៀម ដូច្នេះហើយទើបបានជាផលិតផលក្រោមស្លាកយីហោ ជីប ម៉ុង នេះ ទទួលបានការគាំទ្រខ្លាំងក្រោយបញ្ចេញលើទីផ្សារភ្លាម ដែលអតិថិជនសរសើរមិនដាច់ពីគុណភាពល្អ និងតម្លៃសមរម្យ។
លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖ « ក្រុមហ៊ុននឹងបញ្ចេញផលិតផល ដើម្បីបង្គ្រប់តម្រូវការប្រជាពលរដ្ឋខ្មែរ ហើយនឹងឈានដល់ការបើករោងចក្រនៅក្នុងស្រុកផ្ទាល់។» ក្នុងនាមជាសហគ្រិនខ្មែរ ជីប ម៉ុង តែងតែនៅក្បែរបងប្អូនខ្មែរ យល់ច្បាស់ពីតម្រូវការរបស់បងប្អូន ដែលគាំទ្រផលិតផលក្រោមម៉ាកយីហោរបស់ក្រុមហ៊ុន ជីប ម៉ុង ខិតខំរិះរកផលិតផល ដែលមានស្តង់ដាគុណភាពខ្ពស់ សាកសមនឹងតម្រូវការទីផ្សារក្នុងស្រុក ជាពិសេសធានាលើគុណភាពស្តង់ដាខ្ពស់ ហើយការនាំចូល និងដាក់លក់ផលិតផលថ្មី Healthy Plus និង Veggie Plus នៅថ្ងៃនេះគឺជាភស្តុតាងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុខភាពអ្នកប្រើប្រាស់និងការអភិវឌ្ឍវិស័យអាហារនៅកម្ពុជា។
HEALTHY PLUS ល្អសម្រាប់សុខភាពបេះដូង គ្មានកូឡេស្តេរ៉ល
VEGGIE PLUS ប្រេងបន្លែគុណភាពខ្ពស់ ល្អសម្រាប់គ្រប់មុខម្ហូប







