ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន ដែលជាបុគ្គលិកផ្នែកអនាម័យបរិស្ថាន ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ ដើម្បីជាការអរគុណដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន ដែលតែងតែនៅពីក្រោយភាពស្រស់ស្អាតនៃទីក្រុងមួយនេះ។

ការគោរពស្រលាញ់នាំឱ្យមានការចែករំលែក ដូចគ្នានឹងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានរៀបចំ បង្កើតជាបរិយាកាសជួបសំណះសំណាល សួរសុខទុក្ខជាមួយបងប្អូនក្នុងសហគមន៍ បង្ហាញពីឱ្យតម្លៃ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនខ្មែរក្នុងឱកាសដ៏ពិសេសនេះ។ ជាក្រុមហ៊ុនខ្មែរ ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ខ្ពស់ទាំងលើបរិស្ថាន និងសុខភាពបងប្អូន ក៏ដូចជាលើកទឹកចិត្តដល់បងប្អូនបុគ្គលិកផ្នែកអនាម័យ ដែលតែងតែបង្ហាញពីក្តីស្រលាញ់តាមរយៈសកម្មភាពពិត ឱ្យបន្តរួមចំណែកថែរក្សាបរិស្ថានក្នុងសហគមន៍យើង ព្រោះភាពស្អាត អនាម័យ សុវត្ថិភាព នេះ កើតឡើងពីការខិតខំបំពេញកាតព្វកិច្ចរបស់បុគ្គលិកផ្នែកអនាម័យបរិស្ថានគ្រប់រូប។

ឆ្លៀតក្នុងឱកាសនេះ ខ្មែរ ប៊ែវើរីជីស ក៏បានចែកលាភចែកសំណាងសរុប ៤០ លានរៀល ជូនជាការលើកទឹកចិត្តដល់កំពូលអ្នកចម្បាំងគុនខ្មែរទាំង ៤ រូប ដែលទើបតែដណ្តើមខ្សែក្រវាត់ពីព្រឹត្តិការណ៍ប្រកួតខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកឆ្នាំ ២០២៥ ដោយម្ចាស់ខ្សែក្រវាត់ម្នាក់ទទួលបានទឹកប្រាក់ ១០ លានរៀល៕




