(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាដៃគូសហការឧបត្ថម្ភក្នុង «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ៤» ស្របពេលដែលផ្នែកវិទ្យាសាស្រ្តនៅកម្ពុជាកាន់តែរីកចម្រើន ដើម្បីជួយជំរុញការបើកបង្ហាញផលិតផលនវានុវត្តន៍ថ្មី របកគំហើញថ្មី និងបច្ចេកវិទ្យាផ្សេងៗទៀតនៅក្នុងវិស័យវិទ្យាសាស្រ្តកម្ពុជា។
ក្នុងឱកាសនេះ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ ក៏បានបង្ហាញពីសារៈសំខាន់នៃការវិនិយោគលើបច្ចេកវិទ្យាទំនើប ជាពិសេសការបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីធានាប្រសិទ្ធិភាព និងគុណភាពនៃផលិតផលនីមួយៗ ហើយក៏ជាផ្នែកមួយ ដែលបណ្តុះស្មារតីឱ្យប្រជាជនយើង ចាប់ផ្តើមត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីតាមទាន់ភាពជឿនលឿនជុំវិញពិភពលោក។
ជាក់ស្តែង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានបំពាក់បច្ចេកវិទ្យាទំនើប ដែលមានមុខងារសម្អាតសារធាតុពុលក្នុងផ្សែង កាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅបរិយាកាសខាងក្រៅ រួមជាមួយនឹងការកែច្នៃកាកសំណល់ផ្សេងៗ ដែលបង្ហាញពីការយកចិត្តទុកដាក់ គិតគូរដល់បរិស្ថានបំផុត។ ជាមួយនឹងបច្ចេកវិទ្យា Smart Triple Filter ដែលមានប្រព័ន្ធបន្សុទ្ធ ៣ ដំណាក់កាលគឺ Ultra-Filter, Active Carbon Filter, និង Reverse Osmosis ធានាបាននូវ ទឹកពិសាកម្ពុជា ដែលគ្មានកករ គ្មានក្លិន និងគ្មានសារធាតុវ៉ែមិនចាំបាច់សម្រាប់សុខភាព។
ក្រុមហ៊ុន ជីប ម៉ុង ក៏បានដាក់តាំងបង្ហាញពីសមិទ្ធផលជោគជ័យរបស់ខ្លួនផ្សេងៗទៀត ក្រោយការវិនិយោគអស់ជាច្រើនឆ្នាំទៅលើបច្ចេកវិទ្យា ជាពិសេសលើគ្រឿងចក្រទំនើបចុងក្រោយ និងប្រព័ន្ធសុវត្ថិភាពក្នុងខ្សែផលិតកម្មនីមួយៗ ដើម្បីបង្កើនទំនុកចិត្តលើផលិតផលក្នុងស្រុក រួមមាន៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ជារោងចក្រផលិតស៊ីម៉ងត៍លំដាប់ពិភពលោក, ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ រោងចក្រផលិតក្បឿង បេតុង និងទុយោ, ក្រុមហ៊ុន ជីប ម៉ុង ស្ទៀល ជារោងចក្រផលិតដែកទីប-ស ដែលមានគុណភាព និងស្តង់ដាខ្ពស់។
ជីប ម៉ុង ចូលរួមលើកស្ទួយលើគ្រប់វិស័យនៅកម្ពុជា!






