MasterChef Junior គឺជាកម្មវិធីប្រកួតធ្វើម្ហូបសម្រាប់កុមារអាយុ ៨–១៣ ឆ្នាំ ដែលមានប្រភពពីចក្រភពអង់គ្លេសនិងមានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក។ នៅកម្ពុជាកម្មវិធីនេះត្រូវបាននាំមកជាលើកដំបូងគេបង្អស់ជាមួយ Junior MasterChef Cambodia Season 1 រៀបចំដោយ CTN TV និងនាំមកជូនដោយ Khmer Beverages ដោយមានការគាំទ្រពី Cambodia Water និង ធនាគារ ជីប ម៉ុង។
ក្រោមការនាំមកជូនដោយ ខ្មែរ ប៊ែវើរីជីស កម្មវិធីប្រកួតអន្តរជាតិ បានបើកឆាកថ្មីនៅកម្ពុជា ដើម្បីឲ្យChef តូចៗ មានឱកាសបង្ហាញសមត្ថភាព និងបញ្ចេញភាពច្នៃប្រឌិតក្នុងការចម្អិនម្ហូបពីផ្ទះបាយតូចៗនៅក្នុងគ្រួសារ ទៅកាន់ឆាកប្រកួតដ៏ធំជាមួយការគាំទ្រពីឪពុកម្តាយរបស់គេ។ បទពិសោធន៍ទាំងនេះបានក្លាយជាការបំផុសគំនិតដ៏សំខាន់ សម្រាប់ជំនាន់ថ្មីបង្ហាញថា “ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!” អាចក្លាយជាការពិត។
ត្រឡប់ទៅរដូវកាលមុនៗនៃ MasterChef Cambodia ក្រោមការឧបត្ថម្ភគាំទ្រផ្តាច់មុខពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើឱ្យមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក៏ដូចជាការចូលរួមប្រកួតប្រជែងលើវេទិកាផ្ទះបាយពីបេក្ខភាពជាច្រើនរូប។ ដោយផ្អែកលើជោគជ័យពី MasterChef Cambodia កន្លងមក ដែលបានបង្កើតអ្នកឈ្នះជាច្រើនកម្មវិធីនេះបានបើកផ្លូវអាជីពថ្មីសម្រាប់ពួកគេ ដោយអ្នកឈ្នះ និងអ្នកចូលរួមមួយចំនួន បានក្លាយជា Influencer, MC និងបន្តអាជីពក្នុងវិស័យមេឌៀ និងម្ហូបអាហារ។
កម្មវិធី Junior MasterChef Cambodia មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដើម្បីបង្កើតឱកាសសម្រាប់ជំនាន់ថ្មី បង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនទៅរកអនាគត។ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០លានរៀល និងឱកាសក្លាយជា ទូតសុច្ឆន្ទៈផ្លូវការរបស់ Khmer Beverages និង Chip Mong Group។
ទីតាំង Pre-Audition បន្ទាប់:
04–05 មីនា | Greenfield International School Phnom Penh
11–12 មីនា | CTN, Russey Keo
18–19 មីនា | Noro Lane
មាតាបិតាអាចនាំកូនៗអាយុ ៨–១៣ ឆ្នាំ ចូលរួមបាន ឬចុះឈ្មោះតាម QR Code/link ឥឡូវនេះ។ បន្ទាប់ពីចុះឈ្មោះរួច ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅវិញដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានបន្ថែម។
សូមតាមដានព័ត៌មានបន្ថែមនៅលើ Facebook ផ្លូវការ៖ MasterChef Cambodia & Cambodia Water







