(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៦ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត មានកិត្តិយសក្នុងការចាប់ដៃគូសហការជាមួយសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាពរបស់ លោកជំទាវ លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីបម៉ុង រីថែល និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកស្ទួយកសិផលខ្មែរ និងពង្រីកឱកាសទីផ្សារសម្រាប់កសិករខ្មែរ។
កិច្ចសហការនេះ មានគោលបំណងសំខាន់ ក្នុងការធានាប្រភពផ្គត់ផ្គង់កសិផលខ្មែរ ដែលមានគុណភាព ស្ថេរភាព និងនិរន្តរភាព ដោយធ្វើការជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរៀបចំផែនការផលិត និងការផ្គត់ផ្គង់ឲ្យស្របតាមតម្រូវការទីផ្សារ។
ជាមួយគ្នានេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក៏មានផែនការបោះដុំកសិផលខ្មែរ ទៅកាន់អាជីវករ អ្នកចែកចាយ និងផ្សារទូទៅ (Wet Market) ដើម្បីពង្រីកការចែកចាយ និងបង្កើនឱកាសលក់សម្រាប់សហគមន៍កសិកម្ម។
យើងជឿជាក់ថា ការអភិវឌ្ឍកិច្ចសន្យា កសិកម្ម និងការបោះដុំ នឹងជួយបង្កើនស្ថេរភាពចំណូលសម្រាប់កសិករ និងជំរុញការរីកចម្រើននៃវិស័យកសិកម្មកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមអញ្ជើញសហគមន៍កសិកម្ម និងដៃគូអាជីវកម្មទាំងអស់ ចូលរួមសហការជាមួយយើង ដើម្បីរួមគ្នាពង្រីកទីផ្សារកសិផលខ្មែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំ
📞 +855 86 788 488 | +855 060 211 911
ជីប ម៉ុង ស៊ុបភើម៉ាឃីត — គាំទ្រកសិករ ពង្រីកទីផ្សារ លើកស្ទួយកសិផលខ្មែរ 🇰🇭






