បរទេស៖ កងទ័ពឥណ្ឌាបានបើកការវាយប្រហារ លើជំរុំក្រុមសកម្មភាពព្រំដែន ប៉ាគីស្ថាន (BAT) ស្ថិតនៅក្នុងទឹកដីប៉ាគីស្ថាន ទល់មុខនឹងតំបន់ Tangdhar ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០ នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីយោធាឥណ្ឌាបានបញ្ជាក់ថា ទាហាន ០២នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ ដែលជាលទ្ធផល នៃការវាយប្រហាររបស់ប្រជាជនប៉ាគីស្ថាន ទៅលើតំបន់មួយ ដែលស្ថិតនៅជិតបន្ទាត់នៃការគ្រប់គ្រង។
បន្ទាប់ពីការប៉ះទង្គិចនេះ ក្រសួងការបរទេសប៉ាគីស្ថាន បានកោះហៅប្រេសិតឥណ្ឌា ជុំវិញការរំលោភបទឈប់បាញ់។
ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន នៅក្នុងតំបន់មានជម្លោះ បានកើនឡើងជាមួយនឹងភាពក្លាំងក្លាឡើងវិញ កាលពីខែសីហា នៅពេលដែលរដ្ឋាភិបាល ទីក្រុងញូវដែលី បានដកហូតស្វ័យភាពរបស់រដ្ឋ ចាមួ និងកាស្មៀរ និងបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់នោះ៕
ប្រែសម្រួលៈ ណៃ តុលា